ខេត្តព្រះសីហនុ បើកដំណើរការសាលាសាកល្បងឡើងវិញ ដោយអនុវត្តន៍តាមស្តង់ដារប្រតិបត្តិ (SOP)

Please log in or register to like posts.
ព័ត៌មាន

AKP ព្រះសីហនុ  ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ –នាព្រឹកថ្ងៃ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ាង ស៊ី ណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញត្រួតពិនិត្យ ការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅ សាលាអនុវិទ្យាល័យ ហ៊ុន សែន ក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤  ក្រុងព្រះសីហនុ បានបើកឱ្យដំណើរការសាកល្បងសាលារៀនឡើងវិញ ដោយមានការចូលរួមពីលោកស្រី ប្រធានមន្ទីរអបរំយុវជន និងកីឡាខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀន តាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានហា និភ័យទាប ដើម្បីបើកសាលាសាកល្បងឡើងវិញ រដ្ឋបាលខេត្តព្រះសីហនុបាន ជ្រើសរើសយកសាលាដែលមានសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់បានល្អ ធ្វើការបើក ដំណើរការសាកល្បងបង្រៀន និងរៀនឡើងវិញដោយផ្តោតសំខាន់លើថ្នាក់ទី៩ និងថ្នាក់ ទី១២ ចំនួន៥សាលានៅតាមក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ និងឈានទៅបើកសាលា ផ្សេងៗទៀតក្នុងខេត្តព្រះសីហនុ។ ការជ្រើសរើសបើកដំណើរការសាកល្បងសាលាទាំង៥ មានដូចជា៖ ១.អនុវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ, ២.អនុវិទ្យាល័យ ព្រែកស្វាយ ក្រុងកោះរ៉ុង, ៣.វិទ្យាល័យ កែវផុស ស្រុកស្ទឹងហាវ, ៤.អនុវិទ្យាល័យ ទួលកែវ ស្រុកព្រៃនប់ និង ៥.អនុវិទ្យាល័យ ស្ទឹងសំរោង ស្រុកកំពង់សីលា។

ការបើកសាលាសាកល្បងឡើងវិញនៅសាលាអនុវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុនាព្រឹកនេះ មានចំនួន២២ថ្នាក់ មានលោកគ្រូ អ្នកគ្រូសរុប ៥៣នាក់ ស្រី ២២នាក់ សិស្សថ្នាក់ទី១២ សរុប ១៩៥នាក់ ស្រី ១០៤នាក់ សិស្សថ្នាក់ទី៩ មាន ២៤៨នាក់ ស្រី១១៤នាក់។ មុនបើកដំណើរការចូលរៀន និងបង្រៀន សាកល្បងឡើងវិញនេះតម្រូវឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវ ធ្វើសំណាក តេស្តរកមេរោគកូវីដ-១៩ ជាមុនសិន។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ណែនាំដល់ លោកនាយកសាលាអនុវិទ្យាល័យ ហ៊ុន សែន មិត្តភាព ត្រូវរៀបចំម៉ាស៊ីនវ៉ាស់កម្តៅ អាល់កុល ឬជែល កន្លែងលាង សម្អាតដៃនៅតាមមុខថ្នាក់រៀន រក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម នៅ ពេលចេញលេងមិនត្រូវឱ្យសិស្សចេញលេងស្របពេលគ្នា ត្រូវមានថ្នាក់មួយចេញ និងថ្នាក់ផ្សេងទៀតអត់ ដើម្បីធានាដល់ការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា យើងមានចំណុចសំខាន់៦ ដែលត្រូវអនុ វត្តន៍ការបើកសាលារៀនសាកល្បងឡើងវិញមានដូចជា៖ ១-ត្រូវមានការទទួលខុសត្រូវ, ២-ទទួលខុសត្រូវចំពោះគ្រួសារ, ៣-ទទួលខុសត្រូវចំពោះមិត្តភក្តិ, ៤-ទទួលខុសត្រូវ ចំពោះសង្គម, ៥-អនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា, ៦-ត្រូវចាត់ទុកអ្នកនៅជុំវិញខ្លួនយើងជាជនសង្ស័យកូវីដ-១៩ ទើបលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរបស់យើងមិនមានការឆ្លងជំងឺកូវីដ-១៩ ៕

ដោយ ងូ សុមុនី

You do not have permission to write comment on this post.

Log in Register