ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកដល់បងប្អូនពលករខ្មែរ ដែលជួបការលំបាកខ្លាំង នៅខេត្តរ៉ៈយ៉ង

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១–


ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងក្រុមការងារស្ថានទូត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរួមមាន អង្ករ ត្រីខ បន្លែស្រស់ សាច់ស្រស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ចុះចែកដល់បងប្អូនពលករខ្មែរចំនួន ៨០គ្រួសារ ដែលជួបការលំបាកខ្លាំង ដោយ សារការរាតត្បាតជំងឺកូវី-ដ១៩ នៅឃុំថាងក្វៀន ស្រុកក្លែង ខេត្តរ៉ៈយ៉ង នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្តរ៉ៈយ៉ង មន្ទីរការងារ មន្ទីរអន្តោរប្រវេសន៍ លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរពាក់ព័ន្ធ ។

រូបថត ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ

You do not have permission to write comment on this post.

Log in Register