កម្ពុជា-ថៃ បើកកិច្ចប្រជុំជួយដោះស្រាយដំណើរការសេដ្ឋកិច្ចតាមតំបន់ព្រំដែន ក្នុងដំណាក់កាលជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

​AKP បាត់ដំបង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ — គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំគ្នានៅច្រកទ្វារព្រំដែន ខៅឌិន-ភ្នំដី ស្រុកខ្លងហាត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ទល់នឹងស្រុកសំពៅលូន ខេត្តបាត់ដំបង របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារពិគ្រោះយោបល់ទៅ លើការបន្ធូរបន្ថយច្បាប់ ស្ដីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយ ដំណើរការសេដ្ឋកិច្ច ក្នុងតំបន់ព្រំដែនឱ្យប្រសើរឡើងវិញនោះ។

ក្នុងកិច្ចប្រជុំនេះ ​ក្រោមវត្តមាន ​​ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង, ​ឯកត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគទី៥ទទួលបន្ទុកការងារព្រំដែនព្រមទាំងក្រុមការងារទំនាក់ទំនងព្រំដែនទាំងអស់។ ចំណែកភាគីថៃដឹកនាំដោយឯកឧត្តម កៀត ពិស័ក្តិចាន់ថ្រា អភិបាលខេត្តស្រះកែវ មេ បញ្ជាការ កងការពារកម្លាំងបូព៌ា នាយសេនាធិការរងសន្តិសុខផ្ទៃ ក្នុងខេត្តស្រះកែវ តំណាង ក្រសួងមហាផ្ទៃ តំណាងកុងស៊ុល ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធការងារព្រំដែន។

លទ្ធផលប្រជុំភាគីទាំងពីរបានឯកភាពសម្រេចលើគោលការណ៍មួយចំនួនដូចជា៖ ​ទី១. ប្រជាពលរដ្ឋកម្ពុជា ចូលទៅធ្វើការក្នុងវិស័យកសិកម្មក្នុងប្រទេសថៃ ទៅព្រឹក មកល្ងាច តែត្រូវ អនុវត្តន៍វិធានការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ បញ្ហានេះសម្រេចលើភាគីទាំងសង ខាងត្រូវពិចារណាវិធានការសុខាភិបាលជាកត្តាចាំបាច់។ ទី២. ឱ្យអាជីវករខ្មែរចូលទៅប្រកប អាជីវកម្មក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញជាធម្មតាវិញ តែតម្រូវឱ្យធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ ហើយអាចរស់នៅទីនោះរយៈពេល២-៣ខែ។ ទី៣.បើកឱ្យប្រើប្រាស់ច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់បានណងអៀមបណ្ដោះអាសន្ន ជាច្រកដឹកទំនិញដើម្បីកាត់បន្ថយការ កកស្ទះនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។

ចំពោះបញ្ហាដែលនៅសល់ភាគីទាំងពីរ បានឯកភាពគ្នាដោះស្រាយបន្តទៀតនៅក្នុង កិច្ចប្រជុំនារសៀលថ្ងៃនេះ ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នា និងធ្វើរបាយការណ៍រួមមួយ ដើម្បីសម្រេចរាល់ការពិភាក្សា និងដំណោះស្រាយនៅក្នុងពិធីប្រជុំនាថ្ងៃនេះ៕

ដោយ ឈុន សារ៉ាត

You do not have permission to write comment on this post.

Log in Register