កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ(ទាហានមួកខៀវ)​​​ របស់កម្ពុជា ចំនួន៩២នាក់ចេញទៅបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសលីបង់ ក្រោមស្លាកអង្គការសហប្រជាជាតិ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១–

នាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោស សម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានបញ្ជាក់ឱ្យដឹងនាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ថា កងវិស្វកម្ម ពហុជំនាញលេខ៩២៨ នៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និង គ្រាប់មិនទាន់ផ្ទុះ(ទាហានមួកខៀវ) របស់កម្ពុជា ចំនួន៩២នាក់ ដែលក្នុងនោះមានស្រី១៥នាក់ ចេញទៅ បំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសលីបង់ ក្រោមស្លាកអង្គការសហប្រជាជាតិ ក្នុងបេសកកម្មប្តូរវេន តាមជើងយន្តហោះរបស់ UN លេខ ET8801 ដោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

រូបថត៖មជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ

You do not have permission to write comment on this post.

Log in Register