យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆាំ្ន ដល់១៧ឆ្នាំ នៃខេត្តព្រៃវែង

Please log in or register to like posts.
ព័ត៌មាន

AKP ព្រៃវែង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១–រដ្ឋបាលខេត្តបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆាំ្ន ដល់ ១៧ឆ្នាំ ដែលធ្វើនៅសាលាឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង ក៏ដូចជាទូទាំងខេត្តព្រៃវែងនៅព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០២១នេះ។

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំនេះ លោក ម៉មនី បណ្ឌិត អភិបាលក្រុងព្រៃវែងក៏បានលើកឡើងផងដែរថា ចំនួនកុមារ និងយុវវ័យដែលត្រូវនឹងមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះមានប្រមាណជាង ២,៧០០ នាក់ នៅក្នុងក្រុងព្រៃវែង ហើយចំពោះពេលវេលានៃការចាក់នេះ គឺមានរយៈពេល ៥ ថ្ងៃគឺចាប់ពីថ្ងៃ ទី២៣ ដល់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដោយ-ពេលព្រឹក ៖ ចាប់ពីម៉ោង ០៨: ០០នាទី ដល់ម៉ោង ១១: ០០នាទី 
ហើយនៅពេលរសៀល ៖ ចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី។ 

លោក អភិបាលក្រុង ក៏សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋដែលត្រូវជាមាតា បិតា ឬអាណាព្យាបាល នាំកុមារ និងយុវវ័យទៅចាក់វ៉ាក់សាំង ដោយភ្ជាប់មកជាមួយនូវឯកសារ(ថតចម្លង)ពាក់ព័ន្ធរួមមាន៖ សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន  អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់ផ្សេងៗពីអាជ្ញាធរ ។ 

ចំពោះបងប្អូនប្រជាពលរដ្ឋក្រុងព្រៃវែងទាំងអស់ ដែលនាំកុមារ និងយុវវ័យមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត នូវគោលការណ៍ណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ * ៣ការពារ និង៣កុំ ” ។ 

ក្នុងនោះផងដែរ ក្មួយៗ ប្អូនៗ ទាំងអស់ដែលអញ្ជើញមកចាក់វ៉ាក់សាំងនេះក៏សម្ដែងនូវទឹកចិត្តសប្បាយរីករាយ ដោយ ក្មួយៗ ទាំងអស់នោះ គាត់សង្ឃឹមថា ពេលដែលបានចាក់វ៉ាក់សាំងហើយនិងបានចូលរៀនឡើងវិញនោះផងដែរ។  ហើយក្នុងនោះដែរអាណាព្យាបាល ក្មេងៗ ដែលនាំកូនមកចាក់សាំងក៏សម្ដែងនូវទឹកចិត្តសប្បាយរីករាយ ដោយគាត់លើកឡើងថា ចំពោះការចាក់វ៉ាក់សាំងនេះ គឺបានការពារនៃជំងឺកូវីដ១៩ មកកូនរបស់គាត់ផង  និងមួយទៀតសង្ឃឹមថា នឹងឆាប់បានបើកសាលារៀនឡើងវិញដើម្បីឱ្យក្មេងៗក៏ដូចជាកូនរបស់គាត់បានបានចូលរៀនឡើងវិញផងដែរ៕

ដោយ ៖ គង់ សិរីរ័ត្ន , ប្រភព ៖ AKP- ព្រៃវែង

You do not have permission to write comment on this post.

Log in Register