រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាដូសទី៣ ឬដូសជំរុញ ជូនអតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តកំពង់ចាម

Please log in or register to like posts.
ព័ត៌មាន

AKP កំពង់ចាម ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ –នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបើកយុទ្ធនា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ (Astrazeneca) ដែលជាដូសទី៣ ឬដូសជំរុញ ជូនដល់អតីតយុទ្ធជនកម្ពុជា ជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាពនៅក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី៣ ជូនដល់ អតីតយុទ្ធជនឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងលើកទី៣ ឬដូសជំរុញជូនដល់អតីតយុទ្ធជនជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាព ក្នុងខេត្តកំពង់ចាមនាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីសុខុមាលភាពរបស់ បងប្អូនអតីត យុទ្ធជន ជនពិការ និវត្តន៍ជន និងជនបាត់បង់ សមត្ថភាពនៅក្នុងនៅ ក្នុងខេត្តកំពង់ចាម ដែលពួកគាត់បានជួយជាតិមាតុភូមិ ឱ្យមានសុខ សន្តិភាព និងមានការអភិវឌ្ឍ រហូតដល់សព្វថ្ងៃនេះ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា មានតែការចាក់វ៉ាក់ការពារទេទើប យើងអាចកាត់ផ្តាច់ខ្សែចម្លង និងការលុបបំបាត់បាននៃជំងឺកូវីដ-១៩ពីខ្លួនយើង ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិយើងបាន ហើយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (Astrazeneca) ដែលជាដូសទី៣ ឬដូសជំរុញនេះ គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការឆ្លងរាល ត្បាតនៃជំងឺកូវីដ-១៩ ពិសេសប្រភេទជំងឺថ្មីប្រភេទដែលតា(DELTA)។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនជាអតីតយុទ្ធជនកម្ពុជា ជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាពនៅក្នុងនៅក្នុងខេត្តកំពង់ចាមទាំងអស់មក ទទួល ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (Astrazeneca) ដែលជាដូសទី៣ ឬដូសជំរុញនេះ ឱ្យបាន គ្រប់ៗគ្នាដើម្បសុខភាពរបស់ខ្លួននិងជាការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិ ការណ៍សហគមន៍២០កុម្ភៈ ពិសេសប្រភេទជំងឺថ្មីប្រភេទដែលតា(DELTA) ដែលកំពុងមាន ការរាតត្បាតខ្លាំងនោះ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការផ្តាំផ្ញើដល់ដល់បងប្អូនទាំងអស់ ទោះបីទទួលបាន នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (Astrazeneca) ដែលជាដូសទី៣ ឬដូសជំរុញហើយក្តី អ្វីដែលត្រូវយកចិតទុកដាក់បំផុតនោះគឺត្រូវតែចូលរួមអនុវត្តន៍តាមវិធានទាំងឡាយ ដែល ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន គឺ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ជែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ) ឱ្យបានជាប់ជាប្រចាំបំផុតទើបយើង ចៀសផុតពីជំងឺកូវីដ១៩ដ៏កាចសាហាវនេះ៕

ដោយ ឆាត ម៉ុត

You do not have permission to write comment on this post.

Log in Register