រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយជាសម្ភារស​ម្រាប់ប្រើប្រាស់ ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ពីសប្បុរសជន

Please log in or register to like posts.
ព័ត៌មាន

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ — នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ អញ្ជើញ ទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន ឆាយណា ឌ្យូធីហ្វ្រីគ្រុប (ខេមបូឌា) ខូអិលធីឌី នូវសម្ភារសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុលើកឡើងថា  តាងនាម ជំនួសឱ្យឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សូមថ្លែង អំណរគុណ ចំពោះក្រុមហ៊ុន ឆាយណា ឌ្យូធីហ្វ្រីគ្រុប(ខេមបូឌា) ខូអិលធីឌី ដែលបាននាំយក អំណោយមនុស្សធម៌ជាសម្ភារបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឧបត្ថម្ភជូនដល់រដ្ឋ បាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មមភាពនៃការចែករំលែកនេះ ជាការចូលរួមយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុង កិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លង រាលដាលជំងឺ កូវីដ-១៩ នៅខេត្ត ព្រះសីហនុ។

ក្នុងឱកាសនោះ លោកនាយករដ្ឋបាលសាលាខេត្តព្រះសីហនុ សង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុន រោងចក្រ សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ និង បងប្អូនសប្បុរសជន បន្តជួយឧបត្ថម្ភគាំ ទ្រជាថវិកា សម្ភារៈជួយដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ការពារ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀតឱ្យទទួល បានជោគជ័យនាពេលខាងមុខ ព្រោះជំងឺកូវីដ១៩ ត្រូវមានការចូលរួម ទាំងអស់គ្នាពីវិស័យឯកជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋបស់យើងមិនអាចខ្វះបាន។

សូមបញ្ជាក់ថា     សម្ភារប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ នាពេលរួមមាន៖ សាខា ក្រុមហ៊ុន ឆាយណា ឌ្យូធីហ្វ្រីគ្រុប (ខេមបូឌា) ខូអិលធីឌី ខេត្តព្រះសីហនុ ឧបត្ថម្ភម៉ាសចំនួន ៥០០០០, ថ្នាំចិន LH24 ១០០០ប្រអប់, ឧបករណ៍តេស្តរហ័សចំនួន ៥០០, ទឹកបរិសុទ្ធ ៥០០កេស និង អាល់កុល ២០កាន សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់ គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិ ការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ៕

ដោយ ងូ សុមុនី

You do not have permission to write comment on this post.

Log in Register