អ្នកធាក់ស៊ីក្លូ ៣០០នាក់ ទទួលបានអំណោយ ផ្លែមៀន អាល់កុល និងម៉ាស ពីមូលនិធិត្រីចក្រយាន្តកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូល និធិត្រីចក្រយាន្តកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានចាត់ឱ្យ លោក ម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងជាអ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមការងារ នាំយកអំណោយជា ផ្លែមៀន មី ម៉ាស និងអាល់កុល ឬជែល ប្រគល់ជូនបងប្អូនអ្នកធាក់ស៊ីក្លូចំនួន៣០០នាក់ នៅសាលារាជធានី ភ្នំពេញ។

លោក ម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលមូល និធិត្រីចក្រ យានកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បងប្អូនអ្នកធាក់ស៊ីក្លូ ទាំង ៣០០នាក់នេះ ក្នុងម្នាក់ៗទទួលបានផ្លែមៀនចំនួន២គីឡូក្រាម មី១កេស ម៉ាសចំនួន ២ប្រអប់ និងអាល់កុល ឬជែល២ដប។

លោកបានបញ្ជាក់ថា  បងប្អូនអ្នកធាក់ស៊ីក្លូទាំង ៣០០នាក់ តែងទទួលបានការយក ចិត្តទុកដាក់ជាប្រចាំពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា និងឯកឧត្តម ឃួង ស្រេង ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន្តកម្ពុជា និងជាអភិ បាលនៃគណៈអភិបាល រាជធានីភ្នំពេញ។ ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចតេជោ និងឯកឧត្តមអភិបាល រាជធានីភ្នំពេញនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ តែងទទួលបានការឧបត្ថម្ភពីមូលនិធិ ក្នុងមួយថ្ងៃទទួលបានទឹកប្រាក់ចំនួន៧០០០រៀល (ស្មើនឹង២១ម៉ឺនក្នុងមួយខែ)។ បន្ថែមពីលើ នេះមូលនិធិក៏តែងតែបានជួយឧបត្ថម្ភជាម៉ាស អាល់កុល ជែល និងសម្ភារមួយចំនួន ថែមទៀត ជាមួយនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពួកគាត់ផងដែរ។ បន្ថែមពីនេះ ទៀតបងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ ក៏ទទួលបានប័ណ្ណក្រីក្រ ប.ស.ស សម្រាប់ការ ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋផងដែរ។

លោក ម៉េត មាសភក្តី ក៏បានបញ្ជាក់ផងដែរថា ចំពោះថវិកាដែលត្រូវបើកជូនបងប្អូន អ្នកធាក់ស៊ីក្លូទាំងអស់នេះគឺយើងបានរៀបចំ ដោយផ្ញើថវិកាទាំងនេះតាមវីង ដើម្បីបង្កភាព ងាយស្រួលឱ្យពួកគាត់ក្នុងការបើកថវិកាទាំងនេះបានស្រួល ដោយក្នុង១០ថ្ងៃ ពួកគាត់អាច បើកបាន១ដង៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register