អតីតយុទ្ធជនជាង៦ពាន់នាក់ នៅក្នុងខេត្តសៀមរាប ទទួលបានការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ — ​អតីតយុទ្ធជនចំនួន ៦.៦៣១នាក់ ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ទទួលបានការចាក់វ៉ាក់សាំងបង្ការឆ្លងជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ប្រភេទ Astra Zeneca នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងនៅតាមបណ្តាទីតាំងមណ្ឌល សុខភាពស្រុកនានា ក្នុងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានឱ្យដឹង សម្រាប់ថ្ងៃដំបូងនេះ បងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅក្នុងក្រុងសៀមរាបចំនួន ១.៤០០នាក់ បានទទួលចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពចំនួន៣មណ្ឌល ហើយចំពោះបងប្អូនអតីតយុទ្ធជននៅតាមបណ្តាស្រុកទាំង១១ ត្រូវទៅចាក់នៅតាមមន្ទីរពេទ្យ បង្អែកស្រុក និង មណ្ឌលសុខភាពមួយចំនួនដែលបានកំណត់ផងដែរ។  

លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់  បានគោរពថ្លែងអំណរគុណសម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងបង្ការឆ្លងមេរោគកូវីដ-១៩ដូសទី៣ ដែលជាដូសជំរុញ សម្រាប់ចាក់ជូនដល់បងប្អូន ជាសមាជិកសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត។

លោកឧត្តមសេនីយ៍ទោ ក៏បានណែនាំដល់បងប្អូនអតីតយុទ្ធជន ត្រូវតែបន្តការ ប្រុងប្រយ័ត្នជាប់ជានិច្ច និងអនុវត្តន៍ឱ្យបានជាប្រចាំទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តន៍នូវវិធានការ ៣កុំ  ៣ការពារ របស់រាជរដ្ឋាភិបាល ដើមី្បចៀសផុតពីការឆ្លងនូវមេរោគកូវីដ១៩ ដ៏កាចសាហាវ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតា ដែលមានហានិភ័យខ្ពស់ដល់អាយុជីវិត៕

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register