រូបថតប្រចាំសប្តាហ៍៖ រមណីយដ្ឋានណាមលៀរ ក្នុងខេត្តមណ្ឌលគិរី ដែលពុំសូវមានអ្នកទៅដល់

Please log in or register to like posts.
ព័ត៌មាន

AKP មណ្ឌលគិរី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ —

កំពូលភ្នំណាមលៀរ ដែលស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានរយៈកម្ពស់រហូតដល់ ៣០០ម៉ែត្រ និងមានចម្ងាយពីទីរួមខេត្តប្រមាណ ៥០ គីឡូម៉ែត្រ គឺជារមណីយដ្ឋានមួយដែលអ្នកទេសចរនឹងទទួលបានអារម្មណ៍កាន់តែប្លែក ជាមួយនឹងកូនភ្នំត្រងោលមួយនៃផ្ទាំងថ្មសុទ្ធកណ្តាលព្រៃភ្នំ រួមផ្សំនឹងបរិយាកាស ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ ព័ទ្ធជុំវិញបានយ៉ាងច្បាស់។ 

គ្របដណ្ដប់លើផ្ទៃដីចំនួន ៨ហិកតា រមណីយដ្ឋានណាមលៀរ មិនត្រឹមតែជាតំបន់ទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងប្រវត្តិសាស្រ្ដនៃជនជាតិដើមពូនង (ព្នង) ផងដែរ។

រូបថត៖ អ៊ុង ហុងលៀង

You do not have permission to write comment on this post.

Log in Register