នាយិកា ADB ប្រចាំប្រទេសកម្ពុជានាយិកា ADB ប្រចាំប្រទេសកម្ពុជា៖ កម្ពុជាកំពុងបោះជំហានល្អលើផ្លូវវែងឆ្ងាយឆ្ពោះ​ទៅរកកំណើនសេដ្ឋកិច្ចកាបូនទាប

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១–

មន្រ្ដីជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានបង្ហាញឱ្យដឹងថា ទោះបីជាប្រទេស កម្ពុជា​រួម​ចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិភពលោកក៏ដោយក៏ប្រទេសនេះ ​ងាយ​រង​​គ្រោះខ្លាំងដោយផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុ។ គោលនយោ​បាយ និង​សកម្ម​ភាព​សំខាន់ៗអាចជួយប្រទេសកម្ពុជាឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចកាបូនទាប។

នេះគឺជាការលើកឡើងរបស់លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេស នៃ​និវេសន​ដ្ឋាន ​បេសកកម្មប្រចាំ កម្ពុជារបស់ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងលោក សេដ្ឋវិទូ  Darren Byers ដែលបានធ្វើការសិក្សាស្រាវជ្រាវរួមគ្នាមួយពាក់ ព័ន្ធនឹងកម្ពុជា។

បើតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់អ្នកជំនាញទាំងពីរបានគូសបញ្ជាក់ថា ថ្វី ត្បិតតែបច្ចុប្បន្ននេះកម្ពុជារួមចំណែកត្រឹមតែ ០,០២​ភាគរយ ក្នុងការបញ្ចេញ ឧស្ម័នផ្ទះ​កញ្ចក់​ពិភពលោក​ក៏ដោយ ​ប៉ុន្តែប្រទេសនេះមាន​ហានិ​ភ័យ​ខ្ពស់ពីផលប៉ះពាល់នៃការ​ប្រែ​ប្រួល​អាកាសធាតុ។ ប្រទេសកម្ពុជា​ទំនងជានឹងទទួលរង​ពីការកើនឡើងនៃទឹកជំនន់ និង​គ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលមានផលប៉ះពាល់ដល់ការ​ផលិត ស្បៀងអាហារ​ ជាពិសេស​ស្រូវ។ នៅឆ្នាំ ២០៣០ ការបាត់បង់ព្រៃឈើ និងការប្រើប្រាស់ដី​ក្នុងគោលបំណង​ផ្សេង​ទៀត នឹងរួម ចំណែករហូត​ដល់ ៤៩ភាគរយ នៃការបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់ប្រចាំឆ្នាំ​របស់​ប្រទេសកម្ពុជា ដែលតាមពីក្រោយដោយវិស័យ​ថាមពល (២២ភាគ​រយ) និងវិស័យកសិកម្ម (១៧,៥ភាគរយ) ។

បើតាមរបាយការណ៍បានឱ្យដឹងថា  “ការស្រាវជ្រាវរបស់យើងបង្ហាញ​ថា​មាន​សកម្ម​ភាពសំខាន់ៗដែលរាជរដ្ឋាភិបាលនិងវិស័យផ្សេងទៀត នៅ​ក្នុងប្រទេសកម្ពុជា​គួរ​ពិ​ចារ​ណា​ដើម្បីជួយប្រទេសឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចកាបូនទាប។ ការកាត់បន្ថយ​ការ​កាប់​បំផ្លា​ញព្រៃឈើ  ការដាំដើមឈើឡើងវិញ និងការលើកកម្ពស់ការគ្រប់គ្រងធនធាន​ជាប្រព័ន្ធ ព្រមទាំងឥន្ធនៈស្អាត នឹងមិនត្រឹមតែកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាប៉ុណ្ណោះទេ វាថែមទាំងជួយកាត់បន្ថយការខូចខាតបង្កដោយទឹកជំនន់នៅទីក្រុងក៏ដូចជាទីជនបទ ព្រមទាំងកាត់​បន្ថយការចំណាយលើការស្តារហេដ្ឋារចនាសម្ព័ន្ធដែលមាន​តម្លៃ​ខ្ពស់”​។ ការសិក្សាស្រាវជ្រាវនោះបានកត់សម្គាល់ឃើញថា កំណើនកាបូនទាបលែង​ជា​ទំនួល​ខុសត្រូវតែ​ឯងរបស់រាជរដ្ឋាភិបាលទៀតហើយ ដែលអ្នកប្រើប្រាស់ត្រូវ​ទាមទារ​អន្តរា​គម​ន៍​ដោះស្រាយ​ទាំងក្នុងប្រទេស ក្នុងតំបន់ និងទូទាំងពិភពលោក។ ជាមួយគ្នានេះ និយ័តករ​ត្រូវបង្កើត​ការ​លើកទឹកចិត្ត ខណៈដែលវិស័យ ហិរញ្ញវត្ថុត្រូវ គិតគូរពីការចំណាយ​លើហា​និ​ភ័យបង្កដោយអាកាសធាតុក្នុងការផ្តល់ហិរញ្ញប្បទាន និងការកំណត់តម្លៃរបស់ខ្លួន។ គោលនយោបាយ​មួយចំនួនកំពុងត្រូវបានសាកល្បង ដើម្បីកាត់បន្ថយការបំពុល​បរិ​ស្ថាន  និងបង្កើនការ​វិនិ​យោគបៃតង និងការវិនិយោគស្អាត។ ការខាតបង់​ដោយសារ​ការ​បញ្ចេ​ញកាបូន​ជាអ្វីមួយ​ដែលអ្នក​សេដ្ឋកិច្ច​ភាគច្រើនគួរ​យល់ស្របគ្នាដោយសារការ​ចំណាយ​លើ​កាបូន​គឺជាអ្វីដែល​ ងាយមើល​ឃើញ​បំផុតដែលអាចប្រើដើម្បីលើកទឹកចិត្ត​សម្រាប់​​ការ​កាត់​បន្ថយការ​បំ​ភាយ​ឧស្ម័នពុល។

ក្នុងរបាយការណ៍បានបន្ថែមថា ប្រព័ន្ធជួញដូរការបញ្ចេញឧស្ម័ន ឬទីផ្សារកាបូន​គឺ​ជាមធ្យោបាយមួយដើម្បីកំណត់ការចំណាយខាងលើ។ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ កម្ពុជាបានលក់ឥណទានកាបូនដែលមានតម្លៃ ១១,៦ លានដុល្លារ​ពីទី​តាំងចំនួនបីគឺដែន​ជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។ បណ្តា ប្រទេសនៃក្រុមអនុតំបន់មេគង្គ ដែលរួមមាន កម្ពុជា​ និងផ្នែកខ្លះនៃ​សា​ធារណរដ្ឋប្រជាមានិត ចិន​​ផងដែរ​ ក៏បានគិតគូរពីការអភិវឌ្ឍទីផ្សារថាមពលក្នុងតំបន់ ​ប៉ុន្តែ​ការ​ជួញដូរកាបូននៅ ក្នុងវិស័យ​នេះមាន​ភាពស្មុគស្មាញច្រើន។ ដោយសារការផលិត​ធ្យូង​ថ្មគឺជាប្រភព ឥន្ធនៈ ដែលការបំពុលកាបូនច្រើនបំផុតនៅក្នុងតំបន់​(លើកលែង​តែវា​មាន​វិធី​សាស្រ្តរួមក្នុងការ កំណត់តម្លៃកាបូន) មានហានិភ័យដែលការបង្កើតធ្យូងថ្មនឹងបន្តមិនឈប់ឈរ ខណៈ ដែលគ្មានតម្លៃកាបូន នាំដល់ការកាត់បន្ថយប្រសិទ្ធភាពនៃឧបករណ៍គោលនយោបាយនេះ ដោយបង្កើតជា “ការលេចធ្លាយ” នៃការបំភាយឧស្ម័ន។ ចំពោះឧបករណ៍​គោលនយោបាយ​មួយទៀតដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ន គឺការកំណត់ដោយរដ្ឋាភិបាល ទៅលើ ពន្ធកាបូន ឬតម្លៃក្នុងមួយតោននៃការបញ្ចេញកាបូន។ បទប្បញ្ញត្តិដែលតម្រូវ​ឱ្យ​ក្រុម​ហ៊ុន​បង្ហាញ​ពីផលប៉ះពាល់បរិយាកាស និងសង្គម​របស់ពួកគេ​ដល់វិនិយោគិន​បច្ចុប្បន្ន​ និងសក្តានុពល ​គឺជា​គោលនយោបាយដ៏មានប្រសិទ្ធភាពមួយទៀតដើម្បី​លើក​ទឹកចិត្តក្រុមហ៊ុនឱ្យកាត់ បន្ថយកាបូនក្នុងសកម្មភាពរបស់ខ្លួន។ ឧបករណ៍គោល​នយោ​បាយ​ទាំងនេះគួរត្រូវបាន​ពិចារណាដោយប្រទេសកម្ពុជា។

លើសពីនេះទៀត ដើម្បី​គាំទ្រដល់ការវិនិយោគបៃតង អត្រាពន្ធនាំ​ចូលអនុគ្រោះ​សម្រាប់ការវិនិយោគបរិស្ថានមេត្រី (feed-in-tariffs)​ត្រូវបានអនុវត្តន៍ដោយរាជ​រដ្ឋាភិបាល​សម្រាប់បច្ចេកវិទ្យា​ថាមពល​ក​កើត​ឡើងវិញថ្មីៗ​កាលពី​អតីត​កាល ​ប៉ុន្តែឧបករណ៍គោលន​យោ​បាយ​នេះ​លែងមានតម្រូវ​ការ​ទៀត​​ហើយ ដោយសារ​ការចំណាយ​លើបច្ចេកវិទ្យាថាម​ព​លកកើតឡើងវិញដូច​ជាថាម​ពល​ព្រះអាទិត្យនិង ថាមពល ខ្យល់បានធ្លាក់ចុះគួរឱ្យ​កត់​សម្គាល់។ ដើម្បីកាត់បន្ថយការ​ចំណាយលើថាមពលកកើតឡើងវិញបន្ថែម​ទៀត បច្ចុប្បន្ន​ប្រទេសកម្ពុជា​កំពុងប្រើប្រាស់​ការ​ដេញថ្លៃ ឧទាហរណ៍ដូចជាការដេញថ្លៃប្រកបដោយការ​ប្រកួតប្រជែង។ ក្នុងលទ្ធផលស្រាវជ្រាវរួមគ្នា របស់លោកស្រី Sunniya Durrani-Jamal និង​លោក សេដ្ឋវិទូ  Darren Byers បានបន្ថែមទៀតថា “កំណើនកាបូនទាបលែងជា​ទំនួលខុស​ត្រូវ​​តែ​ឯង​របស់រាជ​រដ្ឋាភិបាលទៀតហើយ។ អ្នកប្រើប្រាស់ត្រូវ​ទាមទារ​អន្តរាគមន៍​ដោះ​ស្រាយទាំង​ក្នុង ប្រទេស ក្នុងតំបន់ និងទូទាំង ពិភពលោក។ និយតករត្រូវបង្កើត​ការលើក​ទឹកចិត្ត ​ខណៈ​ដែលវិស័យហិរញ្ញវត្ថុត្រូវគិតគូរពីការចំណាយលើហានិភ័យបង្កដោយ​អាកាស​ធាតុក្នុងការផ្តល់ហិរញ្ញប្បទាននិងការកំណត់តម្លៃរបស់ខ្លួន”។ របាយការណ៍ក៏​បានលើកឧទាហរណ៍​នៃ​ជោគជ័យមួយ គម្រោងថាមពល ពន្លឺព្រះអាទិត្យ ៦០ មេហ្កាវ៉ាត់ ដែលត្រូវបានដាក់ដេញ​ថ្លៃ​ក្នុងឆ្នាំ ២០១៩ និងផ្តល់នូវតម្លៃផ្គត់ផ្គង់ប្រកួតប្រជែងខ្ពស់គឺ ០,០៣៨ ដុល្លារក្នុងមួយ​គីឡូវ៉ាត់​ម៉ោង ដែលអាចប្រៀបធៀបឬទាបជាងតម្លៃគីឡូវ៉ាត់​ម៉ោង​នៃថាមពល​ធ្យូងថ្ម ធ្វើឱ្យ​កម្ពុជា​ស្ថិតក្នុងស្ថានភាពល្អ​ក្នុងការឈានទៅរក ការវិនិយោគ​ថាម​ពលពន្លឺ​ព្រះអាទិត្យ ព្រោះ​ប្រទេស​នេះមាន​កម្រិតនៃការ​សាយភាយ​កម្តៅខ្ពស់។ គោល​នយោបាយផ្សេង​ទៀតត្រូវ​បាន​បង្កើតឡើងដើម្បីលើកកម្ពស់ប្រសិទ្ធ​ភាពថាមពល លើក​កម្ពស់សេដ្ឋកិច្ចដែលគិតគូរ​ពីផលប៉ះពាល់ (circular economy) និងវិស័យឧស្សាហកម្ម​ដែលកាត់​បន្ថយ​ជាតិកាបូន។

បើតាមរបាយការណ៍ដដែលក៏បានសង្កត់ធ្ងន់ថា “ដល់ពេលដែលត្រូវគិតឡើង​វិញអំពីការវិនិយោគថាមពលធ្យូងថ្មហើយ។ នៅចន្លោះឆ្នាំ ២០១១ និង ២០១៥ តម្រូវការ​អគ្គិសនីនៅប្រទេសកម្ពុជាបានកើនឡើង ១៨ភាគរយ ក្នុងមួយឆ្នាំហើយនៅឆ្នាំ ២០១៩ ប្រទេសបានជួប ប្រទះឱនភាពថាមពលដ៏ធំមួយដែលបណ្តាលឱ្យមានការស្វែងរកប្រភពថាមពល និងការចុះកិច្ចព្រមព្រៀងធ្យូងថ្មថ្មីៗ។ បច្ចុប្បន្នប្រទេស កម្ពុជាមានរោងចក្រធ្យូងថ្ម​យ៉ាងតិចចំនួន ៤ កំពុងរៀបចំ​ដាក់ឱ្យដំណើរការដែលនឹងបន្ថែមថាមពល ១,៦៣ ជីហ្គាវ៉ាត់​នៅត្រឹមឆ្នាំ ២០២៤ ដែលជាចំនួនខ្ពស់ជាង​ទ្វេដងនៃសមត្ថភាពផលិតធ្យូងថ្មបច្ចុប្បន្នចំនួន ៦៧៥ មេហ្គាវ៉ាត់នៅក្នុងប្រទេស។”

សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ ២០២០ ជាមួយនឹងបញ្ហាកូវីដ១៩ តម្រូវការថាម​ពល​បានធ្លាក់ចុះ ​ហើយលើសពីនេះទៀត​តម្លៃនៃថាមពលកកើតឡើងវិញក៏បានបន្តធ្លាក់​ចុះ​។ គិតដល់ការរារាំងកាតព្វកិច្ចកិច្ចសន្យានៃកិច្ចព្រមព្រៀង​ធ្យូងថ្មកន្លងមក ប្រសិទ្ធភាព​ចំណាយនៃការវិនិយោគថាមពលធ្យូងថ្មនៅកម្ពុជា គួរតែត្រូវបានពិចារណាឡើងវិញ ជាពិសេស​​ខណៈពេលដែលវិនិយោគិននិង អ្នកផលិតកាន់តែច្រើនឡើងៗ កំពុងចៀសវាង​ថាម​ពល​​​ធ្យូងថ្ម​ដោយសារការកំណត់ដោយគោលដៅអាកាសធាតុ និងតម្រូវការឱ្យ​មានការ​បង្ហាញ​សម្រាប់​អ្នក​វិនិយោគ​ដែលមានទំនួលខុសត្រូវសង្គម។

ក្នុងខណៈពេល​ដែល​ការវិនិយោគធ្យូងថ្មទាំងនេះអាចមានប្រសិទ្ធភាព​ចំណាយ​កាល​ពីអតីត​កាលដោយសារ​ប​ច្ចេកវិទ្យា ផ្សេងៗការវិនិយោគ នេះប្រហែលជាមិន​ចំណេញ ទេក្នុងពេលអនាគតដោយសារ​ មានការគិតគូរកាន់តែ​ខ្លាំងអំពីការចំណាយលើកាបូន។ ការបង្កើតឧស្ម័នមានការ​បញ្ចេញ​កាបូន ប៉ុន្តែវាមាន​បរិមាណតែ​ពាក់កណ្តាលនៃបញ្ចេញ កាបូន តាមរយៈការផលិតថាមពល​ធ្យូង​ថ្មប៉ុណ្ណោះ។ ទោះបីជាធនធាននុយក្លេអ៊ែរ​វារី​អគ្គិសនី ខ្យល់ និងថាមពលព្រះ​អាទិត្យ  គ្មាន ឬមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច​តួច​បំផុត(in​hydo)​​ ក៏ដោយក៏ការផលិតថាម​ពល​ដោយវារីអគ្គិសនី និងនុយក្លេអ៊ែរមានបញ្ហា​ប្រឈមផ្សេងដែរ។ ទន្ទឹមនេះ ថ្លៃដើមប្រតិបត្តិ​ការខ្ពស់ជាងមុនសម្រាប់ការផលិតធ្យូងថ្ម​នៅ​ទីបំផុតនឹងត្រូវបានបញ្ជូនទៅអ្នកប្រើប្រាស់​ក្នុងទម្រង់ជាអត្រាថ្លៃអគ្គិសនីខ្ពស់ជាងមុន ​ឬជា​ពន្ធ​ដោយប្រយោលដែលអាចប៉ះប៉ូវនូវការកើនឡើងណា​មួយដែលបានផ្តល់តាមរយៈ​លទ្ធ​ភាពទទួលបានអគ្គិសនីកាន់តែច្រើន។

នៅក្នុងរបាយការណ៍របស់លោកស្រី Sunniya Durrani-Jamal និងលោក សេដ្ឋវិទូ  Darren Byers ក៏បានថ្លែងបញ្ជាក់បន្ថែមទៀតថា ដើម្បីជ្រើសរើស​រវាងការកាត់បន្ថយការ​បំភាយឧស្ម័ន ឬលទ្ធភាពទទួលបានថាមពលដែលមានតម្លៃ​សម រម្យ​មិនមែនជាការ​សម្រេច​ចិត្តគួរឱ្យចង់បានសម្រាប់រដ្ឋាភិបាលណាមួយឡើយ។ ក្នុងរបាយការណ៍នោះបាន​លើក​ឡើងដែរថា “ដើម្បីចៀសវាងបញ្ហាទាំងនេះ រដ្ឋាភិបាល​គួរតែពិចារណា​លើការ​ចំណាយសម្រាប់ជំនាន់មនុស្ស ដោយប្រើទស្សនៈវិស័យនៃវដ្តជីវិតនិងដោយប្រើសេណារីយ៉ូ​​ ជាមួយការគិតគូរពេញលេញលើថ្លៃកាបូនផលចំណេញផ្នែកហិរញ្ញវត្ថុ​និងសេដ្ឋកិច្ច​ និង​ផល​ប្រយោជន៍សង្គម។ ការធ្វើសកម្មភាព ទាំងនេះឥឡូវ អាចបង្ហាញថាការវិនិយោគ បៃ​តង រួមទាំងការវិនិយោគថាមពលស្អាតមិនត្រូវការចំណាយច្រើនទេ”៕

ដោយ៖ រិទ្ធី ប្រភព៖ ADB

You do not have permission to write comment on this post.

Log in Register