ក្រុមមន្ត្រីឧទ្យានុរក្សនៅតំបន់ជួរភ្នំក្រវាញ បានជួយសង្គ្រោះអណ្តើកភ្នំចំនួន ៧ក្បាល

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ — ក្រុមមន្ត្រីឧទ្យានុរក្សនៅតំបន់ជួរភ្នំក្រវាញ បានជួយសង្គ្រោះអណ្តើកភ្នំចំនួន ៧ក្បាល ពី ការជួញដូរខុសច្បាប់ អណ្តើកទាំងអស់មិនមានរងរបួសអ្វីទាំងអស់ ហើយក្រោយមកត្រូវបាន ដោះលែងទៅក្នុងជម្រកការពារវិញ។ នេះតាមការឱ្យដឹងពីមន្ត្រីរបស់អង្គការ Wildlife Alliance Cambodia នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ។

ប្រភេទសត្វនេះ គឺជិតផុតពូជហើយ ដូច្នេះរាល់អណ្តើកទាំងអស់គឺមានតម្លៃជនប្រ មាញ់តាមប្រមាញ់រកអណ្តើកដើម្បីធ្វើជាអាហារ និងការជួញដូរសត្វចិញ្ចឹមខុសច្បាប់។ កាលពី ឆ្នាំមុន ក្រុមមន្ត្រីឧទ្យានុរក្សបានរឹបអូសសត្វអណ្តើកសរុបចំនួន ៩២ក្បាល រួមទាំងប្រភេទ សត្វដែលជិតផុតពូជ ហើយក្រៅពីក្រុមឧទ្យានុរក្សនៅមានក្រុមអនុវត្តន៍ច្បាប់ប្រឆាំងបទ ល្មើសសត្វព្រៃ និងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ក៏បានរឹបអូសសត្វអណ្តើកចំនួន ២៦២ក្បាល ផងដែរ។

ប្រសិនបើ អ្នកប្រទះឃើញមានការដាក់តាំងលក់សត្វព្រៃ ឬត្រូវបានរក្សាទុកជា សត្វចិញ្ចឹម រួមទាំងអណ្តើកផងដែរ សូមទាក់ទងមកបណ្តាញទាន់ហេតុការណ៍របស់ ក្រុមបង្ក្រាបបទល្មើសសត្វព្រៃតាមរយៈហ្វេសប៊ុក ឬទូរស័ព្ទលេខ ០១២៥០០០៩៤៕

ដោយ ណយ នឿន (ប្រភព៖ អង្គការ Wildlife Alliance Cambodia)

You do not have permission to write comment on this post.

Log in Register