ក្រសួងបរិស្ថានសហការជាមួយអង្គការជាដៃគូនឹងប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិនៅថ្ងៃស្អែក

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១–ថ្ងៃទី៤ខែកញ្ញាឆ្នាំនេះគឺជាជាទិវាលើកកម្ពស់ការ យល់ដឹងសត្វត្មាតអន្តរជាតិ! ជារៀងរាល់ ឆ្នាំនៅថ្ងៃសៅរ៍សបា្តហ៍ទី១នៃខែកញ្ញាត្រូវបានកំណ ត់ថា ជាទិវាជាទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ។ ក្រសួងបរិស្ថាន ដោយសហ ការជាមួយក្រសួងស្ថាប័ននិងអង្គការជាដៃគូនឹងប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ តាមរយៈការរៀបចំ សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិរក្សសត្វត្មាតនិងផលប៉ះពាល់ ពីការបំពុលសត្វត្មាតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ ការប្រារព្ធទិវាលើក កម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានមាន ជំនឿថា នឹងផ្តល់ចំណេះដឹងទូលំទូលាយអំពីសត្វត្មាតនិងជំរុញឱ្យមានការចូលរួមកាន់តែសក ម្មបន្ថែមទៀតពីសំណាក់សាធារណជនក្នុង ការការពារនិងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងថា ឆ្នាំ២០ ២១នេះគឺជាលើកទី៦ ហើយដែលកម្ពុជា បានប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិ។ កម្ពុជាបានចូលរួមប្រារព្ធទិវានេះលើកដំបូងនៅឆ្នាំ២០១៦ ខណៈទិវានេះ ត្រូវបានគេ ប្រារព្ធធ្វើឡើងតាំងពីឆ្នាំ ២០០៦ មកម៉្លេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា ពិភពលោក ទាំងមូលបានប្រារព្ធឡើងដើម្បី លើកកម្ពស់ការយល់ដឹងអំពីតួនាទីអេកូឡូស៊ីរបស់សត្វត្មាត ស្ថានភាពនិងការគំរាមកំហែងនានាទៅលើសត្វត្មាត ព្រមទាំងអំពាវនាវ ឱ្យមានការចូលរួមក្នុង កិច្ចការពារសត្វត្មាតដែលជាប្រភេទបក្សីកម្រនិងជិតផុតពូជ។

ក្នុងការប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ក្រសួងបរិស្ថាននិងស្ថាប័ន ព្រមទាំងអង្គការដៃគូនៃក្រុមអភិរក្ស សត្វត្មាតកម្ពុជា បានធ្វើការផ្ស ព្វផ្សាយនូវសារ និងរូបភាព ទាក់ទងនឹងសត្វត្មាតនៅតាមបណ្តាញទំនាក់ទំនង សង្គមនិងការរៀបចំ សិក្ខាសាលាដើម្បី ចែករំលែកព័ត៌មានចំណេះដឹង អប់រំផ្សព្វផ្សាយអំពីសត្វត្មាត ការអភិរក្ស និងជំរុញឱ្យមានការ ចូលរួមបន្ថែមពី សាធារណជន។

កម្ពុជាត្រូវបានគេដឹងថា មានសត្វត្មាតចំនួនបីប្រភេទគឺ ត្មាតភ្លើង  ត្មាតត្នោត និង ត្មាតផេះ។ លទ្ធផលនៃការរាប់ចំនួន សត្វត្មាតថ្នាក់ជាតិ ដោយក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា គិតត្រឹម ខែមិថុនាឆ្នាំ២០២១បានបង្ហាញថា កម្ពុជាមានសត្វត្មាតសរុបទាំងអស់ចំនួន១២១ ក្បាលក្នុង នោះមានត្មាតភ្លើង២០ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត៣៥ក្បាល។ តាមមន្ត្រីជំនាញ ចាប់ពីពាក់កណ្តាលឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្នចំនួនសត្វត្មាតទាំងបីប្រភេទ មានចន្លោះពី ១២០ទៅ១៤០ក្បាល។

សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមានក្រសួងបរិស្ថាន (MoE) ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) អង្គការសមាគមអភិរក្ស សត្វព្រៃ(WC S) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix និងសមាជិកសាមញ្ញរួមមាន សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា(CBGA) សំ វាសនា ខន់ សឺវេសិ នធួរ(SVC)និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ(CBC)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព ៖ ក្រសួងបរិស្ថាន

You do not have permission to write comment on this post.

Log in Register