កាកបាទក្រហមកម្ពុជា ប្រគល់ម៉ាស និងសម្ភារអប់រំផ្សព្វផ្សាយ ស្តីពីជំងឺកូវីដ-១៩ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្ត ទាំង២៥

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ — កាកបាទក្រហមកម្ពុជា បានរៀបចំពិធីប្រគល់ម៉ាស និងសម្ភារអប់រំផ្សព្វផ្សាយ ស្តីពីជំងឺ កូវីដ-១៩ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្ត ទាំង២៥ ដើម្បីចូលរួមចំណែកជា មួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការ ចម្លងវីរុសកូវីដ-១៩  ក្រោមវត្តមាន លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និង ការកោតសរសើរចំពោះសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្ត ទាំង២៥ ដែលបាន និង កំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាការផ្តល់អំណោយ មនុស្សធម៌ដូចភ្លៀងរលឹម ជួយសម្រាលការលំបាកផ្នែកជីវភាពដល់ប្រជាពលរដ្ឋងាយរង គ្រោះបំផុត និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានបង្ហាញជូនសាខាទាំងអស់ ពីអត្ថន័យខ្លឹមសារនៃសម្ភារអប់រំផ្សព្វផ្សាយទាំងអស់ ដែលសាខានីមួយៗត្រូវយកទៅ ប្រើប្រាស់សំដៅឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវវិធានការនានារបស់ ក្រសួងសុខាភិបាល ជាពិសេសចូលរួមក្នុងយុទ្ធនាការជាតិក្រោមប្រធានបទ «រួមគ្នាទទួលខុស ត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ខ្សែ ចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅម្នាក់ ហើយជាពិសេស ចូលរួមបញ្ចៀសនូវការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយសារតែ វីរុសបំប្លែងថ្មីដែលតា (Delta) នេះ៕

ដោយ សាយ សុន (ប្រភព៖កាកបាទក្រហមកម្ពុជា)

You do not have permission to write comment on this post.

Log in Register