រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណោយពីសប្បុរសជន

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ — លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយជាគ្រឿង ឧបភោគបរិភោគ និងសម្ភារមួយចំនួនពីក្រុមហ៊ុនឆ្នោតមហាសំណាង នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានថ្លែងក្នុងឱកាសនោះថា  ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈ អភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានី ភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនឆ្នោតមហាសំណាង ដែលបាន ឧបត្ថម្ភ អង្ករចំនួន២០តោន, ទឹកបរិសុទ្ធវីតាល់ចំនួន ១០០កេស, មីជាតិចំនួន១០០កេសតូច, អាល់កុលចំនួន ១៥០លីត្រ និងម៉ាសចំនួន ១២,៥០០ម៉ាស ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បី ចូលរួមចំណែកជួយសម្រាលដល់ជីវភាពរបស់ប្រជាពលរដ្ឋ នៅក្នុងអំឡុងនៃការរីករាលដាល មេរោគកូវីដ-១៩។

លោកអភិបាលរងរាជធានីភ្នំពេញបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រឡាញ់ចំពោះជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩៕

ដោយ សួស  សំរិត

You do not have permission to write comment on this post.

Log in Register