សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរួចហើយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១​ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញរួចហើយ នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២១ ខណៈនៅទូទាំងប្រទេសកម្ពុជាចាក់ដូសទី៣ ឬដូសជំរុញបានប្រមាណជិត៧៨ ម៉ឺននាក់នោះ។

នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ បានសរសេរថា ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ ឬដូស ជំរុញជាមួយភរិយាជាទីស្រឡាញ់។ (តែពីរនាក់បានហើយយាយនិងតា) នៅទូទាំងប្រទេសចាក់ដូសទី៣ ឬដូសជំរុញ បាន ប្រមាណ ជិត៧៨ម៉ឺន នាក់រួចទៅហើយ។ សម្ដេចតេជោបន្តថា  “យើងនឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នា សម្រាប់បងប្អូន ដែលបានចាក់ ដូសទី១ និងដូសទី២រួចរាល់ ទៅ តាម ពេលវេលាដែលត្រូវចាក់ដោយ គិតពីដូសទី២ ទៅ ដូសទី៣ក្នុងរយៈពេលពី៤ ទៅ៦ខែ”៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register