ឯកឧត្តម ឃួង ស្រេង ទទួលថវិកា និងស្បៀងអាហារពីក្រុមហ៊ុនឯកជន ដើម្បីនាំយក ទៅចែកជូនកងកម្លាំងឈរជើងនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ — នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ អញ្ជើញទទួលអំណោយជាថវិកា និងស្បៀងអាហារពី លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ នៅសាលារាជធានីភ្នំពេញ ដើម្បីនាំយកទៅចែកជូនកងកម្លាំង ឈរជើង នៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាម អភិបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានឧបត្ថម្ភ ថវិកាចំនួន២០,០០០, ០០០រៀល, អង្ករចំនូន ២តោន,  មីចំនួន៣០០កេសតូច និងត្រីខចំនួន ២០០កេសតូច ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង  នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បី ចូលរួមអបអរសាទរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ឯកឧត្តមបន្តថា ទឹកចិត្តដ៏សប្បុរសរបស់លោកឧកញ៉ា ពិតជាបានរួមចំណែក លើកទឹកចិត្តដល់បងប្អូនកងកម្លាំងជួរមុខ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងពង្រឹង ខឿនការពារជាតិឱ្យបានរឹងមាំ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register