ក្រុមតារាមហាហង្សចាញ់ ក្នុងថ្ងៃបើកឆាកជាមួយម្ចាស់ផ្ទះថៃ សម្រាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់ក្នុងសាល​អាស៊ាន AFF Futsal Cup 2021

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ — ក្រុមតារាមហាហង្ស ដែលជាបេក្ខភាពតំណាងរបស់កម្ពុជាបានប្រកួតចាញ់ក្រុម Freefire Bluewave Chonburi ដែលជាម្ចាស់ផ្ទះ ដោយលទ្ធផល ១ទល់៥ ដែលជាការប្រកួតបើកឆាកដំបូងរបស់ខ្លួន នៅក្នុង​ព្រឹត្តិការណ៍កីឡាបាល់ទាត់ក្នុងសាល​អាស៊ាន (AFF Futsal Cup 2021) កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅខេត្ត Nakhon Ratchasima ប្រទេសថៃ។

បើទោះបីជាក្រុមតារាមហាហង្សបានបាត់បង់ឱកាសស្វែងរកពិន្ទុ នៅប្រកួតដំបូងនេះក្តី ក៏បេក្ខភាព​តំណាងកម្ពុជាមួយនេះនៅតែបន្តកិច្ចខិតខំប្រឹងប្រែង ដោយនៅសល់៣ប្រកួតទៀត ដោយប្រកួតទី២ ត្រូវ​ប៉ះជាមួយនឹងក្រុម Pahang Rangers FC នៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ និង២ប្រកួតបន្ទាប់ត្រូវ​ប៉ះ​ជាមួយក្រុមម្ចាស់ផ្ទះមួយទៀត គឺក្រុម Port FC នាថ្ងៃទី១៦ ខែកញ្ញា និងប៉ះជាមួយ ក្រុម Selangor Mac FC នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

ព្រឹត្តិការណ៍ AFF Futsal Cup 2021 នេះមាន៥ក្រុម ចូលរួមប្រកួតប្រជែងជើងឯក រួមមាន៖ ២ក្រុម​របស់ប្រទេសថៃ គឺ Free Fire Bluewave Chonburi និង Port FC, ២ក្រុមមកពីម៉ាឡេស៊ី គឺ Selangor FC និង Pahang Rangers FC និងក្រុមតារាមហាហង្ស (Mohahang All Stars FC) របស់កម្ពុជា ដោយដំណើរ​ការប្រកួត​ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register