រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់​ហិរញ្ញប្ប​ទានឥតសំណងមានទឹកប្រាក់សរុប ចំនួន៧,៥​ លា​​នដុល្លារអាម៉េរិក សម្រាប់​ស្តារ​​​សេដ្ឋកិច្ច

Please log in or register to like posts.
ព័ត៌មាន

រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់​ហិរញ្ញប្ប​ទានឥតសំណងមានទឹកប្រាក់សរុប ចំនួន៧,៥​ លា​​នដុល្លារអាម៉េរិក សម្រាប់​ស្តារ​​​សេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ — ឯកឧត្តម  Patrick Murphy ឯកអគ្គ​រ​​ដ្ឋ​ទូ​ត​​​វិសាមញ្ញ និងពេ​ញ​សមត្ថភាពនៃសហរដ្ឋ អាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់​ហិរញ្ញប្ប​ទានឥតសំណងមានទឹកប្រាក់សរុបចំនួន ៧,​៥​លានដុល្លារអាម៉េរិក ដែលក្នុងនោះថវិកា ចំនួន​ ៥​​​លាន​ដុល្លារអាម៉េរិក សម្រាប់​ការស្តារ​ស​ម្ប​ទា​​សេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផល​ប៉ះពាល់​ដោយ​​សារ​ជំងឺកូវីដ-១៩ និងថវិកាចំនួន​២,​៥​​​លាន​ដុល្លារអាម៉េរិកទៀត​ ជា​ហិរញ្ញប្បទាន បន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខុមា​​ល​ភា​ពប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

ក្នុងពិធីប្រកាសស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង​របស់​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក នៅ​ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ឯកឧត្តម  Patrick Murphy បានបញ្ជាក់ថា ការប្រើប្រាស់​ហិរញ្ញប្បទាន​ឥតសំណងនេះ ក្នុងរយៈពេលខ្លីនឹង ត្រូ​វប្រើប្រាស់ក្នុងកា​រ​​ជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរង ប៉ះ​​ពាល់ខ្លាំងពីជំ​ងឺ​​រាតត្បាតនេះ ហើយ​​ដោយឡែក​ ក្នុងរយៈពេលមធ្យមនឹងជួយរៀបចំកម្មវិធី បណ្តុះ​បណ្តាលជំ​នា​ញ​ការងារឡើងវិញដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាម៉េរិក ​ដែល​បាន​ផ្តល់ជំនួយ​អន្ត​រាគមន៍​ចំគោលដៅ និងទាន់ពេលវេលា ដែលជាកាយវិការប្រកបដោយអត្ថន័យ សម្រាប់ប្រជាជន កម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផល ប៉ះពាល់ធ្ងន់​​ធ្ង​រដល់សុខុមាលភាពសាធារណៈប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំងបាន​គំរាម​កំហែង ដល់ការអភិ​វឌ្ឍសង្គម និងសេដ្ឋកិច្ច​នៅទូទាំងពិភពលោកផងដែរ ហើយ​កម្ពុជាក៏ដូចជាប្រទេស ដទៃទៀ​ត​ដែរបានទទួលរងផលប៉ះពាល់ពីជំងឺនេះ។

នៅក្នុងបរិការណ៍នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសបញ្ជាក់ ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយ​គតិ​បណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បានដាក់ចេញជាបន្តបន្ទា​​ប់នូវកញ្ចប់វិធានការ ដើម្បីរក្សាលំនឹងសកម្មភាពអាជីវកម្មដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ជួ​យ​សម្រាលដល់ជីវភាពកម្មករ និយោជិត និងប្រជាពលរដ្ឋកម្ពុជាផងដែរ។ វិធានការអន្តរគមន៍ចំនួន ៣ ជុំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញជាបន្ទាន់ ដើម្បីជួយស្រោចស្រង់វិស័យឯកជន ជាពិ​សេ​​ស ក្នុងវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍, អាកាសចរណ៍ និងកាត់ដេរវាយនភ័ណ្ឌ និ​ង​ដើម្បីរក្សាលំនឹងជីវភាពរស់នៅរបស់កម្មករ-និយោជិតដែលបម្រើការក្នុងវិស័យទាំងនេះទទួ​ល​រងផលប៉ះពាល់ធ្ងន់ធ្ងរ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះផ្នែកសារពើពន្ធ, ការអនុ​ញ្ញា​តឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព ការលើកលែង និងអនុគ្រោះឥណទាន (credit relief), ការបង្កើនសន្ទនីយភាព (liquidity) ទៅក្នុងទីផ្សា​រ ។ល​។

ជាមួ​យ​គ្នានេះដែរ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវកម្មវិធីជំនួយសង្គម ដើម្បីជួយសម្រា​ល​ការលំបាក និងរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់សម្រា​ប់​ក្រុមគ្រួសារប្រជាជនក្រីក្រខ្វះខាត, កម្មវិធីសាច់ប្រាក់ពលកម្ម (Cash for work), ការបណ្ដុះប​ណ្ដា​​លជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់យក ការងារក្នុងវិស័យថ្មី។

ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរបានគូសបញ្ជាក់ថា ឆ្នាំ២០២០ នេះ គឺជាខួបលើ​ក​ទី ៧០ នៃការបង្កើតទំនាក់ទំនងការ​ទូត​រវាង​ប្រទេសទាំងពីរ កម្ពុជា និងអាម៉េរិក។ ភាគីទាំងពី​​រសន្យានឹងបន្តខិតខំបន្តថែរក្សាចំណងមិត្តភាព ដែលមានជាយូរលង់ណាស់មកហើយរវាងប្រ​​ទេសទាំងពីរ និងបន្តពូនជ្រុំមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមា​ន ស្រាប់ ឱ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀត៕

ដោយ គង់ សិរីរ័ត្ន
Credit:http://akp.gov.kh/kh/post/detail/31886

You do not have permission to write comment on this post.

Log in Register