រដ្ឋមន្រ្ដីក្រសួងព័ត៌មានបង្ហាញការចាប់អារម្មណ៍ចំពោះស្ថានីយទូរទស្សន៍ PNN ដែលប្រើ​ប្រាស់បច្ចេកវិទ្យាទំនើប និងផ្សាយតាមប្រព័ន្ធឌីជីថលមុនគេនៅកម្ពុជា

Please log in or register to like posts.
ព័ត៌មាន

រដ្ឋមន្រ្ដីក្រសួងព័ត៌មានបង្ហាញការចាប់អារម្មណ៍ចំពោះស្ថានីយទូរទស្សន៍ PNN ដែលប្រើ​ប្រាស់បច្ចេកវិទ្យាទំនើប និងផ្សាយតាមប្រព័ន្ធឌីជីថលមុនគេនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញការចាប់អារម្មណ៍​ចំពោះ​ស្ថានីយ​ទូរទស្សន៍ PNN ដែលបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប លំដាប់ស្តង់ដារអន្តរជាតិ និងការផ្សាយតាមប្រព័ន្ធឌីជីថលមុនគេ នៅក្នុងប្រទេសកម្ពុជា ក្រោមការវិនិយោគ​របស់ ក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់។ ការលើកឡើងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាននេះ ក្នុងដំណើរអញ្ជើញទៅទស្សនកិច្ចនៅស្ថានីយ​ទូរ​ទស្សន៍ PNN ដើម្បីពិនិត្យមើលសក្តានុពលនៃការផ្សាយរបស់ទូរទស្សន៍នេះ ដែលប្រើ​ប្រាស់ប្រព័ន្ធ ឌីជីថល ដ៏ទំនើបៗ លំដាប់ស្ដង់ដារអន្តរជាតិ និងធំជាងគេបង្អស់នៅកម្ពុជា នាព្រឹកថ្ងៃ​ទី០៣ ខែមិថុនា ឆ្នាំ២០២០។ ការចុះទស្សនកិច្ច និងពិនិត្យមើលរបស់​ឯកឧត្ដម​រដ្ឋមន្រ្ដី និងគណ:ប្រតិភូ​ក្រសួងព័ត៌មាន ជាមួយមន្រ្តីជំនាញបច្ចេកទេសផ្នែកទូរទស្សន៍នេះ ក្នុង​គោល​ដៅមកធ្វើការសិក្សាឈ្វេងយល់ ដកស្រង់បទពិសោធន៍ នៅក្នុងស្ថានីយទូរ​ទស្សន៍ PNN ដែលជាទូរទស្សន៍មួយដ៏ធំនៅកម្ពុជា បានធ្វើការផ្សាយជាប្រព័ន្ធឌីជីថល​មុនគេ ។

បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងទូទៅនៃស្ថានីយទូរទស្សន៍ ភីអិនអិន បាន​បង្ហាញ​ដល់​គណៈប្រតិភូក្រសួងព័ត៌មាន និងដឹកនាំទៅទស្សនាទីតាំងសំខាន់ៗ នៅក្នុង​ស្ថានីយ​ រួមមាន បន្ទប់​បច្ចេកទេសបំពាក់ដោយឧបករណ៍ទំនើបៗចុងក្រោយ បន្ទប់​កាត់​ត​សំឡេង  បន្ទប់បញ្ចូល​សំឡេង បន្ទប់ថតកម្មវិធី ស្ទូតឌីយោ កន្លែងបញ្ចូល​សំឡេង​ភាពយន្ត​បរទេស រថយន្តផ្សាយ​ចល័ត រួមនឹងទីតាំងសំខាន់ៗជាច្រើនទៀត។  ទន្ទឹមនេះ ទូរទស្សន៍ ភីអិនអិន បានប្រមូលផ្តុំ​ដោយអ្នកជំនាញដែលមាន​បទពិសោធន៍ច្រើនឆ្នាំ ក្នុង​វិស័យ​សោត​ទស្សន៍ និង​វិស័យសារព័ត៌មាន ខណៈពេលដែលទូរទស្សន៍នេះ​ទើបតែបង្កើត​ថ្មីក្ដី ប៉ុន្តែបាន​ក្លាយជាប្រព័ន្ធផ្សព្វផ្សាយ​មួយឈានមុខគេនៅកម្ពុជា​ដែលបានផ្តល់ជូន សាធារណជន​នូវ​ព័ត៌មានប្រកប​ដោយ​វិជ្ជាជីវៈ និងការកម្សាន្តដ៏សម្បូរបែប។ ស្ថានីយ​ទូរទស្សន៍ ភីអិនអិន បានក្លាយជាកន្លែងទទួលស្វាគមន៍ដំណើរទស្សនកិច្ច ពីសំណាក់​សិស្ស និស្សិត មន្ត្រីរាជ​ការ ក្រុមហ៊ុនឯកជន រួមទាំងភ្ញៀវអន្តរជាតិជាបន្តបន្ទាប់។

លោក ប៉ែន បូណា និពន្ធនាយកផ្នែកព័ត៌មានរបស់ទូរទស្សន៍ ភីអិនអិន បាន​បញ្ជាក់​ប្រាប់គណៈប្រតិភូថា ស្ថានីយទូរទស្សន៍បានបង្កើតឡើងមកដល់ពេលនេះមាន​រយៈពេល​ជិត៥ ឆ្នាំហើយ ដោយ​បច្ចុប្បន្នមានបុគ្គលិកកំពុងបំពេញការងារប្រមាណជាង ៣០០នាក់។ លោកបានបន្ដថា ក្នុងស្ថានីយទូរស្សន៍នេះ មានស្ទូតឌីយោថតចំនួន០៥ ក្នុងនោះធំៗចំនួន ០៣ មានរថយន្តចល័ត០១ គ្រឿង ដែលអាចបំពាក់កាមេរ៉ា ថតផ្សាយបានចំនួន ៣២ គ្រឿង ដែលមានភាពងាយស្រួលក្នុងការថតនូវរាល់កម្មវិធីធំៗ រួមទាំងព្រឹត្តការណ៍​កីឡា​ផ្សេងៗបាន។ លោកបានបន្ថែមថា ទូរទស្សន៍នេះបានធ្វើការផ្សាយជាមួយនឹងបណ្តាញ​គ្រប​ដណ្តប់ការផ្សាយធំ​ទូលាយរហូតដល់ ៩៥ ភាគរយ នៃផ្ទៃ​ប្រទេសកម្ពុជា ដែលមា​ន​គុណភាពរូបភាពច្បាស់ល្អ និងធ្វើការផ្សព្វផ្សាយ​តាមបច្ចេកទេស ស្តង់ដារ ដែល​មិនធ្លាប់​មាន​ពីមុនមក។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនក្រសួងព័ត៌មាន ជាអ្នករៀបចំធ្វើការផ្លាស់​ប្តូរប្រព័ន្ធ​ផ្សាយទូរទស្សន៍ ពីអាណាឡូក ទៅជា ឌីជីថល ដែលជាកិច្ចការងារចាំបាច់សម្រាប់​កម្ពុជា​ត្រូវធ្វើ ជាពិសេស​ដោយសារនៅឆ្នាំ២០២៣ខាងមុខ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃការ​ប្រកួត​កីឡាស៊ីហ្គេម ក្នុងនោះក៏ធានាឱ្យមានការផលិតឯកសារមួយចំនួន ដែលមានគុណភាព​ច្បាស់ប្រភេទ 4K ផងដែរ។

សូមបញ្ជាក់ថា ស្ថានីយទូរទស្សន៍ PNN មានទីតាំងស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយបានកសាងឡើងនៅ​លើផ្ទៃដី​ប្រមាណជាង ៥ ហិកតា ដែលមានបង្គោលអង់តែន កម្ពស់ ១៦០ ម៉ែត្រ កម្លាំងការផ្សាយ ១០ គីឡូវ៉ាត់ ហើយទូរទស្សន៍នេះ ដោយបំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗ ទាន់ សម័យចុងក្រោយជាពិសេសការផ្សាយតាមប្រព័ន្ធឌីជីថលមុនគេនៅក្នុងប្រទេសកម្ពុជា៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា
Credit: http://akp.gov.kh/kh/post/detail/32656

You do not have permission to write comment on this post.

Log in Register