ក្រសួងអប់រំ ដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីចូលរួម​ទប់​ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

ក្រសួងអប់រំ ដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីចូលរួម​ទប់​ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា​បានលើកឡើងថា ក្រសួងបានដាក់ចេញនូវវិធានការ និងគោលន​យោបាយ​​សំខាន់ៗ​ជាច្រើន ក្នុងនោះក៏មានគោលនយោបាយសំខាន់ៗចំនួន៣ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដែល​​មានគោល​ន​​យោ​បាយ យុទ្ធសាស្រ្ដ និងផែនការ សម្រាប់គ្រប់គ្រងប្រព័ន្ធអប់រំក្នុង​អំឡុង​ពេល​មាន​វិបត្ដិកូវីដ-១៩ នៅក្នុងប្រទេស​កម្ពុជា។ នេះគឺជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក្នុងពិធីបើកសន្និសីទ​ថ្នាក់​តំបន់​តាម​ប្រព័ន្ធអេឡិចត្រូនិកស្ដីពី​ វេទិកានយោបាយក្រុមប្រឹក្សាភិបាលរដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍​ដោយផ្ដោត​ទៅលើយន្ត​ការ​ដែលទាក់ទងនឹងសុខភាពអាស៊ាននិងវេទិកាផ្សេងៗ​ដើម្បីវាស់​ស្ទង់ការប្រឆាំងកូវីដ-១៩ និង​​ជាខ្សែបន្ទាត់ដើម្បីគ្រប់គ្រងការរីករាលដាលកូវីដ-១៩ កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងវេទិកានយោបាយក្រុមប្រឹក្សាភិបាលរដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍​ (SEAMEO) តាម​ប្រព័ន្ធអេឡិចត្រូនិក៖ វិស័យអប់រំបន្ទាប់ពីចប់ជំងឺកូវីដ-១៩ ក្នុងពិភពលោក ឯកឧត្តម​បណ្ឌិត​​សភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា​ ប្រទេសកម្ពុជាបានអនុវត្តន៍ និង​ទំនាក់ទំនងជាមួយវិស័យសុខាភិបាលក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និង អន្តរជាតិដើម្បីប្រឆាំងកូវីដ-១៩។ ឯកឧត្តម​បណ្ឌិត​​សភាចារ្យបានបញ្ជាក់ថា ជាក់ស្ដែង ក្រសួងអប់រំ យុវជន និងកីឡា​ មានគោលនយោបាយសំខាន់ៗចំនួន៣ ដើម្បីចូលរួមទប់​ស្កាត់​ការ​ប្រឆាំងជំងឺកូវីដ-១៩ ដោយទី១. ការឆ្លើយតបគោលនយោបាយ និងការអប់រំនៃ​ការទប់​ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ទី២.​ ការអនុវត្តវិធីសាស្រ្តល្អៗដើម្បីគ្រប់ គ្រង ប្រព័ន្ធអប់រំ ក្នុងអំឡុងពេលការពារជំងឺកូវីដ-១៩។ ទី៣.​ យុទ្ធសាស្រ្ត និងការណែនាំនាយក​សាលា ការបើកសាលា និងការរៀនសូត្រនាពេលអនាគតក្រោយវិបត្តិកូវីដ-១៩ ។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា ការឆ្លើយតបគោលនយោបាយដ៏ត្រឹមត្រូវ យុទ្ធ​សាស្ដ្រ និងផែនការទាំងនេះ អាចបញ្ចៀសការខាតបង់យ៉ាងធ្ងន់ធ្ងរ និងចាប់យកឱកាស​ពីវិបត្ដិទៅជាឱកាសល្អដើម្បីទទួលបានសមភាពនិងប្រព័ន្ធអប់រំដែលមានគុណភាព។ ឯកឧត្ដម​បានបន្ថែមទៀតថា ការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល​បានបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ-១៩ ​ បានអនុវត្តន៍ទាន់ពេល និងមានប្រសិទ្ធភាព ខ្ពស់៕

ដោយ ឡុង ស៊ីវ៉ាន់
Credit:http://akp.gov.kh/kh/post/detail/213660

You do not have permission to write comment on this post.

Log in Register