សាលាក្តីខ្មែរក្រហមបញ្ចប់សំណុំរឿងចោទប្រកាន់លើអតីតមេខ្មែរក្រហមមួយរូប

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ — ថ្ងៃនេះអង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបញ្ចប់សំណុំរឿងប្រឆាំងនឹងលោក អោ អាន នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញ។ 

សេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម ដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃនេះ បានឲ្យដឹងថា  
បន្ទាប់ពីមានបណ្ដឹងសាទុកជាបន្ទាន់ប្រឆាំងនឹងការរំលត់ជាធរមាននៃសំណុំរឿង 004 /2 របស់អង្គជំនុំជម្រះសាលាដំបូងរបស់សហព្រះរាជអាជ្ញាអន្តរជាតិអង្គជំនុំជម្រះតុលាការកំពូលបានដោះស្រាយទឡ្ហីករណ៍នានារបស់សហព្រះរាជអាជ្ញាអន្តរជាតិនៅក្នុងសេចក្តីសម្រេចថ្ងៃនេះ។ 

នៅក្នុងរឿងក្តីនេះអង្គជំនុំជម្រះតុលាការកំពូលបានពិចារណាឃើញថាបើទោះបីជាមានការឯកភាពគ្នាពាក់ព័ន្ធនឹងចំនួនជនរងគ្រោះជាច្រើននៅក្នុងភូមិភាគកណ្ដាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយក៏ពុំមានការឯកភាពគ្នាឡើយបន្ទាប់ពីមានរយៈពេល 13 ឆ្នាំនៃកិច្ចស៊ើបសួរដែលថាលោក អោ អាន ស្ថិតក្នុងយុត្ថាធិការរបស់តុលាការដោយបដិសេធបណ្ដឹងផ្សារទុកភ្លាមរបស់សហព្រះរាជអាជ្ញាអាជ្ញាធរអន្តរជាតិ។ 

អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចថាក្នុងករណីពុំមានដីកាបញ្ជូនរឿងទៅជំនុំជម្រះដោយជាក់លាក់និងអាចអនុវត្តនោះដូចនេះរឿងករណីប្រឆាំងនឹងលោក អោ អាន ត្រូវបានបញ្ចប់។ 

លោក អោ អាន ត្រូវបានគេស្គាល់ឈ្មោះថា តា អាន។ លោកគឺជាអតីតលេខារងនៅក្នុងតំបន់ភូមិភាគកណ្ដាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលកាន់អំណាចពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩ ។ 

ដោយៈ ហេង បញ្ញា

You do not have permission to write comment on this post.

Log in Register