ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបសម្រាប់ថ្ងៃទី១៧ ខែសីហា មានចំនួន២៨១៤០នាក់

Please log in or register to like posts.
ព័ត៌មាន

AKP  ខេត្តសៀមរាប ថ្ងៃទី១៨ ខែសីហា  ឆ្នាំ២០២០-​នៅក្នុងឱកាសដែលរាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យមន្រ្តីរាជការ កម្មករ វិនិយោគិនសម្រាកសងថ្ងៃបុណ្យចូលឆ្នាំចាប់​ពីថ្ងៃទី១៧​ ដល់ ២១ ខែសីហា ​ឆ្នាំ២០២០ នេះ នៅក្នុងឱកាសនេះអាជ្ញាធរខេត្តសៀមរាបសហការ ជាមួយសហភាព សហព័ន្ធយុវជន កម្ពុជា បានរៀបចំឱ្យមានកម្មវិធីមួយឈ្មោះថា សម្រាកសៀមរាប ដែលមានកម្មវិធី កីឡានិង កម្មវិធី កម្សាន្តជាច្រើន។ ហើយយើងឃើញថា ភ្ញៀវទេសចរជាតិក៏បានចាប់ សម្រុកមក កម្សាន្តនៅខេត្តសៀម រាបយ៉ាងច្រើនកុះករ ហើយអ្វីដែលកាន់តែសំខាន់នោះ គឺការអនុវត្តវិធានការ សុវត្ថិភាពទេសចរ ណ៍បានយ៉ាងល្អគួរឱ្យកត់សម្គាល់។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបង្ហាញថា នៅក្នុងថ្ងៃទី១៧ ដែល ជាថ្ ងៃដំបូងនៃការចាប់ផ្តើមកម្មវិធីសម្រាកសៀមរាបនេះ ភ្ញៀវទេសចរជាតិ និងទេសចរ បរទេស ចូលមក ទស្សនាខេត្តសៀមរាប មានចំនួនសរុប ២៨១៤០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស  មានចំនួន ៥០៤នាក់ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ២៧៦៣៦នាក់។   ហើយរយៈពេល ០២ថ្ងៃចាប់ពីថ្ងៃទី១៦-១៧ខែសីហាឆ្នាំ២០២០មានចំនួនសរុប៤៦១២១នាក់ ក្នុងនោះភ្ញៀវទេសចរ បរទេស៧៣៨នាក់ ភ្ញៀវទេសចរជាតិមានចំនួន១១០៥៥នាក់។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ជំងឺកូវីដ១៩ បានបំផ្លាញ វិស័យទេសចរណ៍របស់ខេត្តសៀមរាប ស្ទើរធ្លាក់ដល់ចំណុចសូន្យ ដែលកត្តានេះ បានបង្ខំឱ្យរដ្ឋបាល ខេត្តក៏ដូចជាវិស័យឯកជន ខិតខំរៀបចំនូវកម្មវិធី ”សម្រាកសៀមរាប” នេះឡើង ដែលជាផ្នែកមួយនៃ ការស្តារជីវភាព ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ ឯកឧត្តមបន្តថា ប៉ុន្តែទោះបីជាមានការរៀបចំ កម្មវិធីកម្សាន្តដែលមានការជួបជុំមនុស្សច្រើនដូច្នេះក៏ដោយ ក៏អាជ្ញាធរខេត្តមិនបំភ្លេចទេ នូវវិធានការ ការពារជំងឺឆ្លង កូវីដ១៩ នេះដែរ។ គឺដូចជា ការពាក់ម៉ាស់ ឬក្រមាការលាងដៃនិងជែល អាល់កុល ឬសាប៊ូលាងដែលអាជ្ញាធរបានរៀបចំជូននៅតាមទីសាធារណជាពិសេស គឺការរក្សាគម្លាតសុវត្ថិភាព សង្គម។

ចំពោះវិធានការការពារជំងឺឆ្លងកូវីដ១៩ របស់អាជ្ញាជរខេត្តសៀមរាបនេះ ប្រជាពលរដ្ឋក្នុង ខេត្តសៀមរាប ក៏ដូចជាអ្នកទេសចរជាតិ បានសម្តែងនូវការពេញចិត្ត និងកក់ក្តៅ ដោយពួកគាត់ បានអះអាង ថាអាជ្ញាធរខេត្តសៀមរាប ធ្វើបានល្អបំផុត។ ក្រៅពីនេះនៅឯតាមរមណីយដ្ឋាន ទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាបក៏បានអនុវត្តបានយ៉ាងល្អផងដែរ៕

ដោយ៖ ឃុត សៅ

You do not have permission to write comment on this post.

Log in Register