សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ប្រកាន់ខ្ជាប់ នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពដើម្បីការពារការចម្លងជំងឺកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទាំងគ្រឹះស្ថាន សិក្សារដ្ឋ និងឯកជនទាំងអស់ ប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាព ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ក្នុងដំណាក់កាលទី២ នៃបើកសាលារៀនឡើងវិញ នោះ។

នៅលើផេកផ្លូវការនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា “ក្នុងដំណាក់កាលទី២ នៃបើកសាលារៀនឡើងវិញនេះ ខ្ញុំសូមអំពាវនាវដល់គណៈគ្រប់ គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រកាន់ខ្ជាប់នូវការអនុវត្តវិធាន ការ ពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ទាំងអស់គ្នា ជាពិសេស បន្តបង្ហាត់បង្រៀន សិស្ស ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹក អាល់កុល និងពាក់ម៉ាស់ឱ្យបានញឹកញាប់ ហើយអនុវត្តន៍ទៅតាមការណែនាំរបស់​ក្រសួង​សុខាភិបាល”។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ដល់គណៈគ្រប់គ្រង​គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូល៕

ដោយ ជឹម ណារី

You do not have permission to write comment on this post.

Log in Register