សម្ដេចតេជោ ហ៊ុន សែន ប្រកាសនឹងទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ នៅវត្តវាំងចាស់ នាថ្ងៃស្អែកនេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០–

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃ​នេះគឺបិណ្ឌ១៤ ហើយថ្ងៃស្អែកគឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ដែលសម្ដេចតេជោ និងសម្ដេចកិត្ដិ​ព្រឹទ្ធបណ្ឌិត គ្រោងនឹងទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ ក្នុងខេត្តកំពង់ស្ពឺ។

នៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បាន​សរសេរថា “ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ ទើបយើងមាន​ឱកាស​ប្រារព្ធពិធីបុណ្យតូច ធំជាច្រើនដោយគ្មានការភ័យខ្លាច។ ខ្ញុំនិងភរិយាសូមចូលរួម​រីករាយ​កាន់​បិណ្ឌជាមួយបងប្អូនជនរួមជាតិនៅទូទាំងប្រទេស”។ សម្ដេចតេជោបាន​គូស​បញ្ជាក់​ថា នៅក្នុង​ឱកាសនេះដែរ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់​ចំពោះ​អគ្គិភ័យ ដែលអាច​បណ្តាលមកពីការដុតធូប ទៀន នៅតាមទីកន្លែងសក្ការៈបូជាផ្សេងៗ។

សម្ដេចតេជោក៏បានស្នើឱ្យអាជ្ញាធនៅតាមបណ្តាខេត្តនានា ជួយសម្រួលចរាចរណ៍ និង​សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អដើម្បីបង្កល្ខណៈកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ និង​ទេសចរបានចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។ ទន្ទឹមនេះដែរ សម្ដេចតេជោក៏សូមបង​ប្អូន​ប្រជា​ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយសូមបន្ត​ពាក់ម៉ាស់​ការពារ ជាពិសេសក្នុងពិធីបុណ្យដែលមានមនុស្សចូលរួមច្រើន។ ត្រូវឧស្សាហ៍ដុសសម្អាត​លាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសម្លាប់មេរោគឱ្យបានជាប្រចាំ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏សូមជូនពរបងប្អូនជនរួមជាតិធ្វើដំណើសុខសប្បាយមានសុវត្ថិភាពតាមផ្លូវនិងបានរីករាយជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌគ្រប់ៗគ្នាកុំបីខាន។

អរគុណសន្តិភាព៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register