ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីចម្រើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២០–

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីចម្រើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ដែលនឹងដង្ហែទៅប្រគេនព្រះភិក្ខុសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា តេះធម្មជាតារាម ហៅ វត្តក្រង់តេះ ស្ថិតនៅឃ៉ំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

រូបថត៖ ព្រះបរមរាជវាំង

You do not have permission to write comment on this post.

Log in Register