ប្រជាពលរដ្ឋស្លាប់២២នាក់ច្រើនជាងគេ​ដោយសារជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ​

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០– ​របាយការណ៍របស់គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា គិតពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ២២នាក់(កុមារ៤នាក់)ច្រើន ជាងគេ បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់ក្នុងចំណោមអ្នកស្លាប់៣៩នាក់ដោយ ជំនន់ទឹកភ្លៀងក្នុងបណ្តា​ខេត្តដែលទទួល​រងគ្រោះធម្មជាតិនេះ។

របាយការណ៍បានបង្ហាញថា ខេត្តដែលមានប្រជាពលរដ្ឋរងគ្រោះបាត់បង់ជីវិតដោយ ជំនន់ទឹកភ្លៀងនេះរួមមាន៖ ខេត្តបន្ទាយមានជ័យ ២២នាក់​, ​ពោធិ៍សាត់ ៦នាក់,  ប៉ៃលិន ១នាក់ , ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងខេត្តកំពង់ឆ្នាំង ១នាក់។

របាយការណ៍ក៏បានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នេះធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ប្រមាណ ១២០.៧៨៥គ្រួសារស្មើនឹង៤៨៣.១៤០នាក់។ ទឹកជំនន់បានបង្កឱ្យខូចហេដ្ឋារចនា សម្ព័ន្ធជាច្រើនផងដែរ។ ក្នុងនោះប្រជាពលរដ្ឋប៉ះពាល់ ១១ម៉ឺនខ្នង និងខូចខាតជាង ៦៣ខ្នង, ប៉ះពាល់សន្ទូង និងដំណាំផ្សេងៗជិត ២០ម៉ឺនហិកតា។

ដោយឡែកនៅខេត្តបន្ទាយមានជ័យ ដែលទទួលគ្រោះខ្លាំងជាងគេនោះ របាយការណ៍ របស់រដ្ឋបាលខេត្តបានឱ្យដឹងថា ជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ លើ៩ស្រុក ក្រុង ៦០ឃុំ-សង្កាត់ប៉ះពាល់លំនៅឋានប្រជាពលរដ្ឋសរុបចំនួន ៣៨.៦៥៧ខ្នងផ្ទះ មនុស្ស​១៦០.៣៧៩នាក់ និងបានជម្លៀសទៅទីទួលសុវត្ថិភាព ៥.០១៨គ្រួសារមនុស្សរាយ​១៩.៦១១នាក់ លិចស្រែចំនួន៥៣.៧២១ហិកតា ដំឡូងមី១១.៩៥៧ហិកតា ដំណាំរួមផ្សំ៦៥៣ ហិកតា សាលារៀន១៨៦ សាលាមណ្ឌលសុខភាព១៤កន្លែង វត្ត៦៦ សាលាឃុំ៥ ផ្លូវថ្នល់ ៨៩៣កន្លែងប្រវែង ​៦២៥.៣៩៨ម៉ែត្រ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកគ្រោះទឹកជំនន់នេះ គឺជាការ លំបាកមួយទៀត បន្ថែមពីលើវិបត្តិជំងឺកូវីដ-១៩។ តែទោះបីជាយ៉ាងណាសម្តេចតេជោ បានអះ អាងថា នឹងរួមគ្នាជម្នះបញ្ហាទាំងអស់។ ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញា ធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ឱ្យជួយស្តារសេដ្ឋកិច្ច ស្តារជីវភាពប្រជាពលរដ្ឋ និងជួស  ជុលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយជំនន់ទឹកភ្លៀងបានស្រកចុះនោះ ៕ដោយឈុន សារ៉ាត

You do not have permission to write comment on this post.

Log in Register