គិតត្រឹមយប់ថ្ងៃទី១០ វិច្ឆិកាក្រសួងអប់រំ រកឃើញអង្គភាពក្រោមឱវាទដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមានចំនួន១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ –ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី១០ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមានចំនួន១៩គឺ÷ មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០២  ក្លឹបហាត់កីឡាការ៉ាតេដូចំនួន១នៅពហុកីឡដ្ឋានជាតិអូឡាំពិក គ្រឹះស្ថានសិក្សាសាធារណៈចំនួន៦ និងគ្រឹះស្ថានសិក្សាឯកជនចំនួន១០។ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់។ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្នរយ:ពេល០២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញនៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការជាបណ្តោះអាសន្ននៅពហុកីឡដ្ឋានជាតិអូឡាំពិករហូតដល់មានការជូនដំណឹងជាថ្មី។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។

ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០២០÷
១៩. គ្រឹះស្ថានសិក្សាសាធារណៈទី៦÷ សមាជិក១រូបបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៨. គ្រឹះស្ថានសិក្សាសាធារណៈទី៤÷ សមាជិក១រូបបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៧. គ្រឹះស្ថានសិក្សាសាធារណៈទី៤÷ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៦. គ្រឹះស្ថានសិក្សាសាធារណៈទី៣÷ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៥. គ្រឹះស្ថានសិក្សាសាធារណៈទី២÷ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៤. គ្រឹះស្ថានសិក្សាសាធារណៈទី១÷ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១៣. គ្រឹះស្ថានសិក្សាឯកជនទី១០÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៩វិច្ឆិកា ឆ្នាំ២០២០÷
១២. មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី២÷ សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១១. គ្រឹះស្ថានសិក្សាឯកជនទី៩÷ សិស្ស៣រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ស្ថានភាពនៃអង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២០÷
១០. ក្លឹបហាត់ការ៉ាតេដូ១នៅពហុកីឡដ្ឋានជាតិអូឡាំពិក÷ គ្រូបង្ហាត់កីឡាការ៉ាតេដូដែលជាអង្គរក្សជនជាតិខ្មែរការពារផ្ទាល់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៩. មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី១÷ បុគ្គលិកនិងសមាជិកគ្រួសារចំនួន២៣រូបបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៨. គ្រឹះស្ថានសិក្សាឯកជនទី៨÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៧. គ្រឹះស្ថានសិក្សាឯកជនទី៧÷ សិស្ស១រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០÷
៦. គ្រឹះស្ថានសិក្សាឯកជនទី៦÷ សិស្ស២រូបមានមាតាបិតាដែលបានទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៥. គ្រឹះស្ថានសិក្សាឯកជនទី៥÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០÷
៤. គ្រឹះស្ថានសិក្សាឯកជនទី៤÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
៣. គ្រឹះស្ថានសិក្សាឯកជនទី៣÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
២.គ្រឹះស្ថានសិក្សាឯកជនទី២÷ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
១. គ្រឹះស្ថានសិក្សាឯកជនទី១÷ បុគ្គលិក១រូបបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយ:លេខទូរស័ព្ទ០១២៣៣៥៩៩៩។ ចំពោះមុខនេះ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណជូនគ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការទាន់ពេលវេលា ប្រកបដោយសុក្រឹតភាព៕

ដោយ: គង់ សិរីរ័ត្

You do not have permission to write comment on this post.

Log in Register