អាជ្ញាធរមូលដ្ឋាន និងម្ចាស់ផ្សាររឹតបន្ដឹងអាជីវករ និងពលរដ្ឋនៅក្រុងសៀមរាបឱ្យពាក់ម៉ាសមុន​ចូលផ្សារ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០–

លោក អាំ សឿម តំណាងគណៈកម្មការផ្សារសម្ដេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ស្ថិតក្នុងសង្កាត់​គោកចក ក្រុងសៀមរាប បានឱ្យដឹងនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ការដាក់កំណត់ឱ្យពាក់ម៉ាស​របស់​ឣាជ្ញាធរក្រុង និងម្ចាស់ផ្សារនេះ គឺមិនថាតែអាជីវករ ឬប្រជាពលរដ្ឋនោះទេ ឱ្យតែពួកគាត់​ចូល​ក្នុងផ្សារ ឬលក់ដូរក្នុងផ្សារ គឺត្រូវពាក់ម៉ាស និងលាងដៃនឹងទឹកអាកុល ដែលម្ចាស់ផ្សារបានរៀបចំ​ទុកជាស្រេច ហើយ វិធានការពាក់ម៉ាសនេះ ធ្វើឡើងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចរាជរដ្ឋាភិបាល ក្រោយពេលផ្ទុះជំងឺកូវីដ-១៩ នៅក្នុងព្រឹត្ដិការណ៍០៣វិច្ឆិកា​កន្លងមក។

រូបថត៖ AKP-សៀមរាប

You do not have permission to write comment on this post.

Log in Register