នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ៖ យើងបន្តប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយកម្ពុជា ក្នុងការប្រឆាំងនឹងវីរុសកូវីដ-១៩

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ — លោកស្រី Laurence BARIL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការបន្តចូលរួមជាមួយកម្ពុជា ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ នេះបើយោងតាមលិខិត ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយដែលទីភ្នាក់ងារសាព័ត៌មានកម្ពុជា (AKP) បានទទួលនៅល្ងាចថ្ងៃនេះ។

លោកស្រី Laurence BARIL បានបញ្ជាក់នៅក្នុងលិខិតថា ៖ «បន្ទាប់ពីបានទទួលលិខិតរបស់សម្តេចតេជោ ទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី ៣ វិច្ឆិកា ខ្ញុំសូមថ្លែងអំណរគុណចំពោះសម្តេចដ៏ជ្រាលជ្រៅ។ ខ្ញុំសូមថ្លែងអំណរគុណផងដែរចំពោះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជានិច្ចកាលគឺជាអ្នកដែលជួយសម្របសម្រួលការងាររបស់វិទ្យាស្ថាន ជាមួយនឹងក្រសួងសុខាភិបាល»។

លោកស្រី BARIL បានបញ្ជាក់បន្ថែមថា ក្នុងនាមបុគ្គលិកទាំងអស់នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ពិតជារំភើប និងមានកិត្តិយសយ៉ាងក្រៃលែង ចំពោះសារលិខិតរបស់ សម្តេចតេជោ។

លើសពីនេះទៅទៀត លោកស្រីក៏បានរម្លឹកពីការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការចូលរួមជាអធិបតី សម្ពោធវិទ្យាស្ថាននេះ កាលពីឆ្នាំ១៩៩៦ផងដែរ៕

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register