សម្តេចតេជោ ហ៊ុន សែន៖ តំណាងរាស្ត្រម្នាក់ដែលឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា បានរើឡើងវិញ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ —

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មានតំណាងរាស្ត្រម្នាក់ដែលឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ហើយបានព្យាបាលជាសះស្បើយ តែឥឡូវនេះជំងឺបានរើឡើងវិញ ដូច្នេះត្រូវបញ្ជូនទៅមន្ទីពេទ្យ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចង់សំដៅទៅកាន់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រម្នាក់ដែលបានឆ្លងជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវធ្វើការប្រុងប្រយ័ត្ន និងអ្នកដែលមានសង្ស័យ ត្រូវតែទៅឱ្យគ្រូពេទ្យ ធ្វើការពិនិត្យដើម្បីស្វែងរកជំងឺ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ សម្តេចបានបញ្ជាក់ថា៖« សូម្បីតែតំណាងរាស្ត្រយើងម្នាក់ដែលជាប់នឹង «ព្រឹត្តិការណ៍ ៣វិច្ឆិកា» ដែលព្យាបាលជានៅមន្ទីពេទ្យ ឥឡូវនេះបានចាប់ផ្តើមរើឡើងវិញ ត្រូវយកគាត់ទៅមន្ទីពេទ្យឡើងវិញ។ ចំណុចនេះហើយត្រូវធ្វើការប្រុងប្រយ័ត្ន»។

សម្តេចក៏បានលើកឡើងថា សម្តេចអំពាវនាវ និងដាក់ចេញបទបញ្ជាឱ្យ រៀបចំមណ្ឌលចត្តាឡីស័ក ដែលបានរៀបចំតាំងពីដើមឆ្នាំនៅគ្រប់ខេត្តទាំងអស់ រៀបចំនៅទីនោះដើម្បីត្រៀមធ្វើចត្តាឡីស័កសម្រាប់អ្នកដែលគ្មានលទ្ធភាពធ្វើចត្តាឡីស័កនៅតាមផ្ទះ ជាងនេះទៀតកន្លែងធ្វើចត្តាឡីស័កនោះ ក៏បានផ្តល់ឱកាសឱ្យគ្រូពេទ្យទៅ យកសំណាក។ សម្តេចបន្តថា ពេលនេះកន្លែងធ្វើតេស្តមាននៅខេត្តសៀមរាប រាជធានីភ្នំពេញ ចំនួន២កន្លែង ខេត្តព្រះសីហនុមួយ កន្លែង និងខេត្តបាត់ដំបងមួយកន្លែង។

សម្តេចបញ្ជាក់ថា «យើងមិនអាចធ្វើកន្លែង ធ្វើចត្តាឡីស័កផង និងកន្លែងព្យាបាលផង បាននោះទេ ដោយសារយើងគ្មានលទ្ធភាពរបស់យើង។ សូម្បីមកដល់ពេលនេះ យើងទើប មាននៅខេត្តសៀមរាបកន្លែងព្យាបាល»។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សម្តេចបានប្រកាសអនុញ្ញាតឱ្យក្រសួង ប្រកាសបិទបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៅថ្ងៃទី៣០ វិច្ឆិកាផងដែរ ហើយថ្ងៃនេះ ក៏ជាថ្ងៃប្រឡងមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)ផងដែរ។

សម្តេចក៏បានលើកឡើងថា ក្រសួងក៏បានអំពាវនាវទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំមណ្ឌលធ្វើចត្តាឡីស័កគ្រប់ រាជធានី-ខេត្ត ដើម្បីងាយស្រួលប្រជាពលរដ្ឋ ក្នុងការរកជំងឺកូវីដ-១៩ ខណៈនៅកម្ពុជា មានកន្លែងធ្វើចត្តាឡីស័កមួយចំនួនទៀតផងដែរ។ សម្ដេចថា ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺសម្ដេចត្រូវតែមានទំនាក់ទំនងជាប់ជានិច្ច ដោយមិនអាច អាក់ខានបានឡើយនោះទេ ព្រោះដោយសារសម្ដេចក៏ជាប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ និងដើរតួជានាយករដ្ឋមន្រ្តីផង ទើបសម្ដេចត្រូវធ្វើកិច្ចការងារនេះ ឱ្យបានហ្មត់ចត់ ដោយមិនឱ្យមានចន្លោះ ប្រហោងត្រង់ណាមួយឡើយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមស្នើឱ្យយកចិត្តទុកដាក់ ហើយក្រសួងសុខាភិបាល ត្រូវផ្ដល់ជូនមកអភិបាលខេត្ត ដូចជា ខេត្តសៀមរាប ជាដើម ឬខេត្ត ណាដែលតម្រូវការធ្វើចត្តាឡីស័ក ដើម្បីឱ្យពួកគាត់មានលទ្ធភាពសម្រាប់យកប្រាក់ នោះទៅជួយ ទៅដល់អ្នកត្រូវធ្វើចត្តាឡីស័ក បើមិនដូច្នេះទេ ពួកគាត់ធ្វើចត្តាឡីស័កដោយគ្មានអង្ករច្រកឆ្នាំង គឺវាមិនមែនជាសមរម្យទេ»។

សម្ដេចតេជោ បានឱ្យដឹងថា ករណីជួយឧបត្ថម្ភ អ្នកធ្វើចត្តាឡីស័កចំពោះជនក្រីក្រ គឺមានតែស្រុកខ្មែរមួយទេ ដើម្បីឱ្យគាត់មានម្ហូបអាហារ ក្នុងរយៈពេល១៤ថ្ងៃ នៃការធ្វើចត្តាឡីស័ក។ សម្ដេចថា ក្រសួងសុខាភិបាល ត្រូវបញ្ចេញថវិកាទៅឱ្យតាមខេត្ត ដើម្បីឱ្យខេត្តចាត់ចែង កំណត់គ្រួសារណាដែលក្រីក្រ ដើម្បីធ្វើការផ្គត់ផ្គង់ថវិកាឱ្យទៅពួកគេ ដោយក្នុង១គ្រួសារ ១ម៉ឺនរៀល ទៅ២ម៉ឺនរៀល ក្នុងចំនួន១ថ្ងៃ។ សម្ដេចថា ដូច្នេះមិនត្រូវខ្លាចការបញ្ចេញថវិកា ប្រើប្រាស់នាពេលនេះទេ។ ដោយវិធីតែមួយគត់ គឺត្រូវធ្វើការផ្ដល់ថវិកាឱ្យពួកគេ សម្រាប់ប្រើប្រាស់តាមតម្រូវការ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានផ្ដាំផ្ញើទៅដល់ អភិបាលរាជធានី-ខេត្ត ត្រូវយកថវិកាដែលក្រសួងសុខាភិបាលផ្ដល់ឱ្យនេះ ត្រូវអនុវត្តន៍ឱ្យបាននូវតាមបទបញ្ជាឱ្យ សម្ដេចតេជោ។ ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ឱ្យប្រជាពលរ ដ្ឋចូលរួមដោយស្ម័គ្រចិត្តក្នុងការមកធ្វើតេស្ត និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល។

សម្ដេចថា បើប្រជាពលរដ្ឋមានការសង្ស័យ ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ហើយត្រូវដាក់ ខ្លួនឱ្យនៅដាច់ជាមួយនឹងគ្រួសារ១៤ថ្ងៃសិន។ សម្ដេចជំរុញឱ្យប្រជាពលរដ្ឋ ត្រូវតាំងខ្លួន ជាអ្នកចុះចាញ់ និងជាអ្នកខ្លាចកូវីដ តែមិនត្រូវភ័យតក់ស្លុតទេ ដោយភ្លេចការបង្ការការពារនោះទេ ត្រូវការពារជាប់ជានិច្ច ជាពិសេស អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ អ៊ាង ប៊ុនរិទ្ធ

You do not have permission to write comment on this post.

Log in Register