មន្រ្តីផ្នែកស្រាវជ្រាវសត្វព្រៃចុះតាមដាននិងប្រមូលសំណាកលាមកសត្វដំរីក្នុងដែនជម្រក សត្វព្រៃស្រែពក

Please log in or register to like posts.
ព័ត៌មាន

AKP មណ្ឌលគិរី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ — មន្រ្តីឧទ្យានុរក្សរបស់មន្ទីរប​រិស្ថាន​ខេ​ត្ត​​ម​ណ្ឌល​គិរី សហការជាមួយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWFកាលពី​ស​ប្ដា​ហ៍ទី៤នៃខែវិច្ឆិកាឆ្នាំ២០២០បានចុះស្រាវជ្រាវនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដោ​យ​តាម​ដា​​នស្លាកស្នាមដានជើង និងប្រមូលសំណាកលាមករបស់សត្វដំរី ដើម្បីកំ​ណ​ត់​អ​ត្ត​ស​ញ្ញា​ណ និ​ង​ធ្វើ DNA ខណៈហ្វូងដំរីបានបន្លាស់ទីពីដែនជម្រកសត្វព្រៃមួយ ទៅ​កា​ន់​ដែ​ន​ជ​ម្រ​ក​ស​ត្វ​ព្រៃ​មួ​យទៀត និងឆ្លងកាត់តំបន់របៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។

ឯ​ក​ឧ​ត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំ​​ពា​ក្យក្រសួងបរិស្ថាន បានប្រាប់អ្នក​សា​រព័ត៌មាននៅថ្ងៃទី០២ខែធ្នូនេះថា ក្រសួងបរិស្ថានមានជំនឿទុកចិត្តទៅលើការអភិរក្ស និង​កិច្ចកា​រពារធនធានធម្មជាតិ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ​នេះរាជរដ្ឋាភិបាលដែលមានក្រ​សួង​បរិស្ថានជា​សេនា​ធិ​កា​រ​​បាន​ថែ​រ​ក្សា​ជ​ម្រ​ក​ស​ត្វ​ព្រៃបានល្អតាមរ​យៈកិច្ចខិត​ខំថែរក្សា​ជម្រក​ដែ​ល​​ជា​ធ​នធា​ន​ធ​ម្ម​ជា​តិ​របស់សត្វព្រៃ ទើបបច្ចុប្បន្នសត្វក​ម្របំផុតក្នុ​ងលោក​គេឃើញ​មា​ន​វ​ត្ត​មាននៅ​ប្រទេ​ស​កម្ពុជា ដូចជាស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាត្រោស ស្វាក្តាម ក្ងោ​ក ត្មាត ត្រយ៉ងយក្ស​ និង ទាព្រៃស្លាបស ជាដើម។

បើតាម ឯ​ក​ឧ​ត្តម នេត្រ ភក្ត្រា នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិត​នៃ​ប​ទ​ល្មើ​សបរបាញ់​សម្លា​ប់​ស​ត្វ​ដំ​រី​ព្រៃដើម្បីយកភ្លុកនិងកន្ទុយដើម្បី​ប្រើប្រាស់តាមជំនឿពីបុរាណ​ម​​ក​នៅកម្ពុជា​​មាន​កា​រ​ធ្លា​ក់​ចុះ​យ៉ា​ងខ្លាំងស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹង។​

បច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភា​គ​ច្រើ​នរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់​រាបខាង​ជើង​ទ​ន្លេ​សា​ប និងតំបន់ខ្ពង់រា​បភាគ​ខាង​កើ​ត​ក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័​ន្ធ​​អេកូទ្បូស៊ី និងមា​ន​ទី​ជ​ម្រា​ល​អំណោយផលដល់ការរស់នៅរបស់សត្វដំរី និងស​ត្វព្រៃ​ផ្សេ​ង​ៗ​ទៀ​ត។ ចំណែកដំរី​ស្រុក​ត្រូវ​បា​នប៉ាន់ស្មានថាមានចំនួន ៧១ ក្បាល៕

ដោយៈ គង់ សិរីរ័ត្ន, រូបថតៈ ក្រសួងបរិស្ថាន

You do not have permission to write comment on this post.

Log in Register