ក្រុមការងារចម្រុះខេត្តសៀមរាប ចុះពិនិត្យមើលការអនុវត្តវិធានសុវត្ថិភាពនៅតំបន់ផាប់ស្រ្ទីត

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ — លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានចុះពិនិត្យមើលការអនុវត្តវិធានការសុខាភិបាល ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមហាង និងភោជនីយដ្ឋាន នៅតំបន់ផាប់ ស្រ្ទីត (PUB STREET) ដែលកន្លែងដែលធ្លាប់តែមាន​ភ្ញៀវទេសចរប្រមូលផ្តុំច្រើន។

លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅតំបន់ផាប់ស្រ្ទីត មានភាព ស្ងប់ស្ងាត់ ហើយនៅមានភោជនីយដ្ឋានប្រមាណជា៧ប៉ុណ្ណោះ ដែលបានបើកដំណើរការ ហើយនៅតាមភោជនីយដ្ឋាននីមួយៗ បានគោរពទៅតាមគោលការណ៍របស់ ក្រសួងសុខាភិបាល បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយបុគ្គលិកបាន ពាក់ម៉ាស់ត្រឹមត្រូវ វាស់កំដៅ និងបាញ់អាល់កុល ពេលភ្ញៀវចូលទៅទទួលទានអាហារ។

បើទោះជាយ៉ាងនេះក្តី លោកក៏បានណែនាំបន្ថែមដល់ម្ចាស់ហាងទាំង អស់ត្រូវបង្កើន ការប្រុង​ប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត និងអនុវត្តន៍តាមវិធានសុវត្ថិភាព របស់ក្រសួង សុខាភិបាល និងក្រសួងទេសចរណ៍ ឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាទប់ស្កាត់ការ ឆ្លងកូវីដ១៩កាន់តែខ្លាំង៕

 

ដោយ ឃុត សៅ

You do not have permission to write comment on this post.

Log in Register