កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ-ក្រុងកំពត សម្រេចបាន៨៣ភាគរយហេីយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០–ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣(រង្វង់មូលចោមចៅ-ក្រុងកំពត) សម្រេចបាន៨៣ភាគរយ​ហេីយ គិតត្រឹមខែវិច្ឆិកា​ ឆ្នឆាំ២០២០នេះ។

បើតាមក្រសួងសាធារណការបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ដល់ ក្រុងកំពត មានប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ បានបើកការដ្ឋានស្ថាបនាសាងសង់ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយដោយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ សម្រេចបាន ៨៣ ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ។ 

សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ៣នេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ ប៊េតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស (ត្រូវបានពង្រីកពីពីរកន្លងទៅបួនកន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ) និងដំណាក់កាលទីពីរ បែកគូស-ក្រុងកំពត (មួយគន្លងទៅ មួយគន្លងមក)៕

ដោយ រិទ្ធី

You do not have permission to write comment on this post.

Log in Register