ក្រសួងអប់រំ ប្រកាសផ្អាកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ — ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាន ចេញលិខិតជាផ្លូវការមួយកាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ស្តីពីផ្អាកជាផ្លូវការនៃការ ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងធ្វើនាថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជម្រាបជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទាំងអស់ថា ការផ្អាកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ គឺអាស្រ័យដោយការចំាបាច់របស់ក្រសួង ក្នុងការចាត់វិធានការឆ្លើយតបឱ្យ បានទាន់ពេល ពេលវេលា ក្នុងការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងការព្រឹត្តិការណ៍ សហគមន៍ ២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ដូច្នេះឯកឧត្តមរដ្ឋមន្ត្រីបានសម្រេចផ្អាក ជាផ្លូវការនៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០។

សូមរម្លឹកថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះត្រូវបានពន្យារ ពេលតាំង ពីដើមឆ្នាំ២០២០មកម៉្លេះ ដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ មិនអំណោយផលដល់ ការរៀបចំការប្រកួតនេះអស់រយៈពេលជាង៨ខែ។ គិតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឱ្យរៀបចំការប្រកួតឡើងវិញ ហើយនៅ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ការប្រកួតកម្រិតបឋមសិក្សាថ្នាក់ជាតិនេះ ត្រូវបានលើកពេល ការប្រកួតជាថ្មីម្តងទៀត ដោយសារវិបត្តិជំងឺកូវីដ-១៩នេះហើយលើក បានលើកទៅប្រកួតនា ថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ប៉ុន្តែការប្រកួតនេះនៅតែមិនអាចធ្វើទៅបានដដែល ដោយសារនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងអប់រំបានប្រកាសលើកពេល ព្រឹត្តិការណ៍ប្រកួតនេះជាថ្មីម្តងទៀត ទៅប្រកួតនៅថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ និងចុងក្រោយកាលពីថ្ងៃទី០៩ ខែធ្នូ ម្សិលមិញ ដែលគ្រោងនឹងរៀបចំការ ប្រកួតនេះនា ថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែធ្នូ នោះត្រូវបានផ្អាកជាផ្លូវការតែម្តង៕

ដោយ ហេង ណាលីន

You do not have permission to write comment on this post.

Log in Register