សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងសុខាភិបាលបន្តស្វែងរកអ្នកដែលឆ្លងជំងឺកូវីដ១៩ មុន១៤ថ្ងៃ និងក្រោយ១៤ថ្ងៃ ពេលរកឃើញអ្នកឆ្លង

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០–សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញឱ្យក្រសួងសុខាភិបាលបន្តធ្វើការស្រាវជ្រាវបញ្ហាកូវីដ១៩​ក្នុងរយៈពេល១៤ថ្ងៃ មុន និងរយៈពេល១៤ថ្ងៃក្រោយទៀត ចំពោះអ្នកដែលរកឃើញកូវីដ១៩ថ្មី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានពិសេស នាព្រឹកថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០ សម្តេច​តេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លងមកមានមន្ត្រី ក៏ដូចជាអ្នក​ដែលបាន​ធ្វើ​ចត្តាឡីស័កបានល្អព្រោះថា ពួកគេគិតពីសុវត្ថិភាពខ្លួនគេ ប៉ុន្តែក៏មានអ្នកខ្លះធ្វើមិន​បាន​ល្អ​ចំពោះ​ការធ្វើចត្តាឡីស័កនោះទេ។ សម្តេចតេជោបានថ្លែងថា “ខ្ញុំស្នើដល់ក្រសួងសុខាភិ​បាល​ថា​​ទោះបីជាមានការស្នើពីមិត្តភក្តិបរទេស ក្តីតែខ្ញុំសូមឱ្យបន្តនូវការរុករករយៈពេល១៤​ថ្ងៃទៅខាងមុន និង១៤ថ្ងៃទៅខាងក្រោយ នៅពេលរកឃើញអ្នកណាម្នាក់ឆ្លងកូវីដ១៩ យើងត្រូវ រុករកនៅកន្លែងដែលរកឃើញភ្លាម”។ សម្តេចតេជោបន្តថា ការជោគជ័យរយៈ​ពេល​ជិត១​ឆ្នាំ​មកនេះ ដោយសារយើងបានធ្វើការរុករកទីកន្លែងដែលកើតនោះទាន់ពេល ប៉ុន្តែយើង​ក៏មិន​អាចបោះបង់ចោលនោះទេ ព្រោះថាមិនអាចចាត់ទុកថាគេប្រាប់​យើងទាំង​អស់នោះទេ។ 

 សម្តេចតេជោបានលើកឡើងថា បើទោះបីជាការរុករកមានការពិបាកបន្តិចក្តី ត្រូវតែ​ធ្វើ ដើម្បីកុំឱ្យមានការរីករាលដាល ហើយធ្វើបែបនេះដើម្បីផ្តាច់ចង្កោមកូវីដ១៩តែម្តង។ សម្តេចតេជោបានបន្ដទៀតថាមានការរិះគន់ខ្លះចំពោះសម្តេច ដូចជាករណីបង្ហាញ​អត្ត​សញ្ញាណអ្នកដែលឆ្លងជំងឺកូវីដ១៩។ ដែលចំណុចនេះ ជាកំហុសរបស់សម្តេច។ ទាក់ទង​នឹងបញ្ហានេះ សម្តេចតេជោក៏បានសម្រេចឱ្យបញ្ចេញឈ្មោះ រូបថត មួយរយៈពេលខ្លី ដើម្បី​ឱ្យគេដឹងថាពាក់ព័ន្ធនឹងការស្វែងរក និងងាយស្រួលគ្រូពេទ្យទៅរក។ ប៉ុន្តែពេលនេះ​សម្តេចតេជោសម្រេចឱ្យដករូប និងឈ្មោះវិញហើយ ដើម្បីកុំឱ្យមានប៉ះពាល់សិទ្ធិបុគ្គល។ 

ជាមួយគ្នានេះ សម្តេចតេជោបានអរគុណចំពោះអ្នក ដែលហ៊ានចេញមុខថាខ្លួនបាន​ឆ្លង​ជំងឺកូវីដ១៩ ដែលចំណុចនេះបានធ្វើឱ្យគេដឹងនិងការពារ។  ប៉ុន្តែក៏មានមនុស្សមួយចំ នួន មិនហ៊ានចេញមុខនោះទេ ព្រោះខ្លាចខ្មាសគេ ដោយធ្វើចត្តាឡីស័កនៅក្នុងផ្ទះ។ 

 សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ចំពោះអ្នកដែលយកសំណាកទី១ និង​២ រកមិនឃើញតែលើកទី៣ រកឃើញឆ្លងកូវីដ១៩ដោយសារមិនដឹងគាត់ដើរទៅទី​ណា​ខ្លះ នៅពេលធ្វើ គាត់ធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ៕
ដោយ  ប៊ុនរិទ្

You do not have permission to write comment on this post.

Log in Register