រាជរដ្ឋាភិបាលនឹងបង្កើតសួនកេសរកូលព្រៃនិងរចនាសម្ព័ន្ធចម្រុះលើផ្ទៃដី២០២០ហិកតា

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ — ដើម្បីលើ​កកម្ពស់​ការអ​ភិរ​ក្សកេស​រកូ​ល​ព្រៃ ​(​អ​រ​គី​ដេ​) និងបង្កើតសក្តានុពលទេសចរណ៍​នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា​នឹង​បង្កើ​ត​សួ​​​ន​កេ​ស​រ​​កូលព្រៃ​និងរចនាសម្ព័ន្ធចម្រុះលើផ្ទៃដី២០២០ហិកតា នៅជើងភ្នំគូលែន ក្នុងភូមិ​ស្រះ​ខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិ​រ​ក្ស​កេ​ស​រ​កូ​ល សុខ អាន ភ្នំគូលែន​កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ ២០២០ លោកជំទាវ ចាន់ សុម៉ាលី អនុ​រ​ដ្ឋ​លេ​ខា​ធិការក្រសួងបរិស្ថានបាន​ឱ្យដឹ​ង​​ថា នៅទីតាំងមជ្ឈ​មណ្ឌ​លស្រា​វជ្រា​វនេះនឹងបែង ចែក​ជា​តំ​ប​ន់​សំ​ខា​ន់​ៗ​ក្នុ​​ងកា​រ​គ្រ​ប់​គ្រ​ង​។

លោកជំទាវ អនុ​រ​ដ្ឋ​លេ​ខា​ធិការក្រសួង​បរិស្ថានបានបញ្ជាក់ថា «យើងនឹង​បង្កើតជាសួ​នផ្សេង​ៗដូ​ច​ជា​សួ​ន​​កេ​​ស​រកូលព្រៃ សួនកេសរកូលបង្កាត់ សួនមេអំបៅ សួនបន្លែធម្មជាតិ សួ​ន​​ឱ​សថ​បុរាណ សួ​នប្រ​ទា​ល​និ​ង​សួនពូជរុក្ខជាតិសំខាន់ៗដែលមានក្នុង​ប្រទេ​សក​ម្ពុ​ជា​។​ស​ម្រា​ប់​រចនាសម្ព័ន្ធទី២ នឹងរៀបចំអគារផ្តល់ព័ត៌មាន អគារសម្រាប់ ផ្សព្វផ្សាយ​អ​គា​រ​រ​ដ្ឋ​បា​ល​និ​ង​រចនាសម្ព័ន្ធទី៣​នឹងរៀបចំកន្លែងសម្រាប់កម្សាន្តមើលកេស​រកូលនិង​សិក្សាស្រាវជ្រា​វជា​ដើ​ម​»​។

លោកជំទាវ អនុរដ្ឋលេខធិការក៏បានបញ្ជាក់បន្ថែមថា ក្រៅពី​មាន​សួ​ន​ច្បា​រគេនឹង​រៀ​ប​ចំ​ក​ន្លែ​ងសម្រាប់ដើរកម្សាន្តក្នុងព្រៃ កន្លែងបោះតង់​និងកន្លែ​ង​មើល​ថ្ងៃ​លិ​ច​ថ្ងៃរះ កន្លែ​ង​ហា​ង​កា​ហ្វេ​។ ពិសេសជាងនេះនៅថ្ងៃខាងមុខនឹងមានរៀបចំជាស្ពានកញ្ចក់​ស​ម្រា​​ប់ទ​ស្ស​​នាមើល​កេស​រ​កូ​ល​ថែមទៀត។

ជាមួយគ្នានេះដែរ លោកជំទាវបានឱ្យដឹងបន្ថែមថា ​ក្រុមការងារជំនាញបានកំណ​ត់អ​ត្ត​ស​​ញ្ញា​ណពូជកេសរកូលព្រៃចំនួន ១៧០ប្រភេទ ក្នុងចំណោមពូជកេសរកូលព្រៃដែលត្រូវបា ន​គេ​ប៉ាន់ប្រមាណថា មានចន្លោះពី៥០០ ទៅ៧០០ប្រភេទ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

លោក អ៊ុក សាកុល អ្នកគ្រប់គ្រងក្រុមហ៊ុនសូម៉ាហ្វាមដែលបានសហការជួយដល់​ម​ជ្ឈ​​មណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនបានបង្ហាញពីកិច្ចស​ហ​កា​រ​​​រួ​ម​មា​ន​ប​ច្ចេ​ក​ទេ​ស ​ការតប្រព័ន្ធទឹក បង្កា​ត់​ពូ​ជ​ ការដាំដុះ និងការថែទាំងជាដើម​ សំដៅ​ធ្វើយ៉ា​ងណាឱ្យមជ្ឈមណ្ឌលមួយនេះ មាន​ការ​រីក​ច​ម្រើ​ន​​លូ​ត​លាស់ទៅមុខ។

លោកថា សព្វថ្ងៃក្រុមហ៊ុនសូម៉ាហ្វាមបានទិញផ្កាពីបរទេសមក​បង្កាត់ពូជល​ក់និង​មាន​អ្ន​កឯកទេសបង្កាត់ពូជនិងដាំផ្កាកេសរកូល ហើយពេល​នេះកំពុ​ងស​ហ​កា​រ​ចូ​ល​រួ​ម​ប​ង្កា​ត់​ពូ​ជ​ផ្កា​កេសរកូលកម្ពុជា។ អ្នកគ្រប់គ្រងក្រុមហ៊ុនសូម៉ាហ្វាមរូបនេះ​សង្ឃឹមថា នៅថ្ងៃខាងមុខក្រុ​ម​ហ៊ុ​នលោកនឹងទិញកេសរកូ​លកម្ពុ​ជា​ដើ​ម្បី​ចែកចាយ​លក់​បន្ត​វិ​ញ​។​

បើតាម ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំ​ពាក្យក្រ​សួង​បរិ​ស្ថាន​បាន​ឱ្យ​ដឹ​ង​ថា​ ម​ជ្ឈ​ម​ណ្ឌ​ល​ស្រា​វជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នេះបង្កើតឡើង​ដើ​ម្បី​រំ​ឭ​កពី​គុណ​បំ​ណា​​​ច់​ដ៏​ថ្លៃ​ថ្លា​របស់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វ​ហេតុ​កសា​ងជា​តិ​មា​តុ​ភូ​មិ កា​រពា​រធ​ន​​ធា​នធម្មជាតិ អភិរក្សជីវៈចម្រុះ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និ​ង​លើ​​​ក​ត​ម្កើ​ង​វិ​ស័​យទេសចរណ៍កម្ពុជា»។

ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនេះនឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជាច្រើនដូចជា រ​ក្សា​​និងស្ដារពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើ​សា​រពើ​ភ័ណ្ឌ សម្រាប់សិក្សាស្រាវជ្រាវ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្តពីកេសរកូលព្រៃ សម្រាប់ មនុស្សជំនាន់ក្រោយ និងសួនកម្សាន្តជាដើម៕

ដោយ ៖ គង់ សិរីរ័ត្ន, រូបថត ៖ អ៊ុន រិទ្ធី

You do not have permission to write comment on this post.

Log in Register