បទយកការណ៍ ៖ សាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេនៅកម្ពុជា កំពុ​ងមានសក្តា​នុ​ព​​​លក្នុងការបណ្តុះបណ្តាលជំនាញឯកទេស និងគុណធម៌

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ –ស្របពេ​លដែលរាជរ​ដ្ឋាភិ​បា​ល​ក​ម្ពុ​ជា​កំ​ពុ​ង​ជំ​​រុ​​ញ​​កា​រ​អ​ភិ​​វឌ្ឍធនធានមនុស្សឱ្យខ្លាំងពូកែ ទាំង ចំណេះដឹង ចំណេះធ្វើ ការគ្រប់គ្រង និ​ង​ឥ​រិ​យា​​បថ ចរិ​យា​​ធម៌ គុណធម៌ សុជីវធម៌ និងអភិ​សមា​ចារនោះ ពុទ្ធិកសាក​លវិទ្យា​ល័យ​ព្រះសី​ហ​នុ​រា​​​​ជ​​ដែ​ល​​បានបង្កើតក្នុងទសវត្សរ៍៥០ ក្នុង​សម័យសម្តេចព្រះនរោត្តមសីហនុ និង​ទ​ទួល​ការ​ជ្រោ​ម​​ជ្រែ​ង ដោយផ្ទាល់ពីសម្តេច​ព្រះសង្ឃ​រាជ ជួន ណាត បានប​ន្ថែមជំ​នាញឯ​កទេ​ស​ដែ​ល​កំ​ពុ​ង​ពេ​ញ​​និ​​យ​ម​ជា​ច្រើ​ន​ក្នុងតម្រូវការទីផ្សារ​ការងារ ព្រមទាំងផ្សារភ្ជាប់ការអប់រំសីល​ធម៌តាម​បែប​ព្រះ​ពុ​​​ទ្ធ​​​សា​​ស​នា​ផ​ងដែរ។

ធនធានមនុស្សគឺជាមុំមួយឈានមុខគេ ក្នុងចំណោមមុំធំៗ មានទឹក ភ្លើង ផ្លូវ ក្នុងយុ​ទ្ធ​សា​​ស្រ្ត​ចតុកោណដំណាក់កាលទី៤ដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំធ្វើឱ្យប្រសើរឡើង ដើ​ម្បី​ជា​ទុ​ន​ចូ​ល​រួ​ម​អ​ភិវឌ្ឍន៍ប្រទេសជាតិឱ្យឈានឡើងឆាប់រហ័សជាប្រទេសមានចំណូល ​ខ្ព​ស់មានអរិយធ​ម៌​ខ្លាំ​ង​ក្លា​ក្នុងសម័យកាលឧស្សាហកម្ម៤.០ដែលកំពុងប្រជែងគ្នាផ្នែកបច្ចេ​ក​វិ​ទ្យា​​ ​​​​ឥ​ត​​ឈប់ឈរ។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលមានទីតាំងស្ថិតនៅ​តា​ម​បណ្ដោ​យ តិរវិ​ថី​ព្រះ​​​​ស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាប់រប​ងក្រ​សួង​យុ​​ត្តិ​ធម៌ ទល់​មុ​ខ​​​សា​​លសន្និសីទចតុម្មុខបានបញ្ចូលមុខវិជ្ជាសិក្សាជំនាញឯកទេស​សំខាន់ៗ​ដែល​អាចសិក្សា​បា​​នទាំងព្រះសង្ឃ និងសិស្ស និស្សិតទាំងប្រុស ទាំងស្រីដោយឈរលើ​គោលកា​រ ណ៍​អ​ប់​រំ​ត្រឹ​ម​ត្រូ​វ មានការទទួលស្គាល់ពី​ក្រសួងធម្មការ និង សាសនា និង ក្រសួងអប់រំ យុវជន និងកីឡា។

សាកលវិទ្យាល័យដែលមានឈ្មោះល្បីក្នុងការបណ្តុះបណ្តាល បរិញ្ញាបត្រ ភាសា​បា​លី​សំ​ស្រ្កឹត បរិ​ញ្ញា​​បត្រ ទស្សនវិទ្យាពុទ្ធសាសនា និង បរិញ្ញាបត្ររដ្ឋបាលអប់រំនេះ បា​ន​ព​ង្រី​ក​វិ​សា​លភាព​​រ​ប​ស់​ខ្លួនលើជំនាញ នីតិសាស្រ្ត, សង្គមវិទ្យា,​ អក្សរ​សា​ស្រ្ត​ខ្មែរ, បរិស្ថា​ន​វិ​ទ្យា​,​ គ្រ​ប់​គ្រ​ងទូទៅ និងអ​ក្ស​​​រ​​​​សា​ស្រ្ត​​​អង់គ្លេស ដើម្បីផ្តល់ឱកាសឱ្យសិស្សនិស្សិតជាគ្រហស្ថ ក៏អា​ច​រៀ​ន​បា​ន ស​ម​ណ​និ​ស្សិ​​​តក៏អាចរៀនបាន និង អាចយកទៅ​ប្រ​ឡ​ង​ ចូ​លក្រ​បខ័ណ្ឌ​មន្ត្រី​រា​ជ​កា​រ​គ្រ​ប់​ស្ថា​ប័ន និង​អា​ច​ប្រឡងជ្រើសរើស អាហា​រូប​ក​រណ៍​ទៅសិ​ក្សា​នៅ​​​បរ​ទេសបានថែមទៀត។ ផ្តើមចេញពីការបណ្តុះបណ្តាលភាសាបាលីសំស្រ្កឹត ទស្សនវិទ្យាពុទ្ធសាសនា ​និងអក្ស​រ​​សា​​ស្រ្ត​ខ្មែរ ពុទ្ធិក​សា​ក​ល​វិទ្យាល័យព្រះសីហនុរាជបាន​វិវត្តខ្លួនជាបន្តបន្ទាប់ ដោយបានបន្ថែ​ម​​មុ​ខ​វិ​​​ជ្ជា​​ជំ​នាញឯកទេស និងបង្កើតសាខាតាមខេត្ត ក្រុង។

សម្តេចព្រះមហាអរិយវង្ស ប​ណ្ឌិ​ត ឃី សុ​វណ្ណ​រតនា ព្រះសាកលវិទ្យាធិការរងទទួល​ប​ន្ទុកដឹកនាំ គ្រប់គ្រង ពុទ្ធិកសា​កល​វិ​ទ្យា​ល័​​​យ​​ព្រះ​​​​សី​ហនុរាជបានបញ្ជាក់ឱ្យដឹងថា ពុទ្ធិកសា​កល​វិ​ទ្យា​ល័​យ​ព្រះ​​សីហនុរាជ ត្រូវ​បាន​បង្កើ​​ត​ឡើ​​ង​តាំ​ងពីឆ្នាំ ១៩៥៤ មកម្លេះ គឺក្រោយពីទទួល​បានឯករាជ្យពីអា​ណា​និ​​គម​និ​យ​ម​បា​រាំ​ង​ភ្លា​ម​គឺ​ត្រូ​វបានបង្កើតនូវសាកលវិទ្យាល័យព្រះសីហនុ​រាជនេះ គឺជាស្នាព្រ​ហ​ស្ថ​របស់ព្រះ​ករុណា​ព្រះ​​​បា​ទ​​សម្តេច នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលមានការកាន់​កា​រ​គ្រ​ប់គ្រ​ងផ្ទា​ល់ដោ​យ​​ស​ម្តេ​ច​ព្រះ​ពោធិវ័ង្ស ហួត តាត ជាព្រះសង្ឃ​នាយក​រង និងមានការគាំទ្រ គ្រប់គ្រ​ងនិ​ងជួ​យឧ​ប​ត្ថ​ម្ភ​ទ្រ​ទ្រង់ដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត ដោយផ្ទាល់តែម្តង។ សម្តេចព្រះមហាអរិយវង្សបន្ដថា តាំងពីចាប់ផ្តើមបើកដំណើរការមក សាកលវិទ្យាល័យនេះ បានបណ្តុះ​បណ្តាល​បញ្ញ​វ​ន្ត​ស​ង្ឃ និងបញ្ញវន្តជាគ្រហស្ថ តាំងពីបង្កើត​ឡើង រហូត​ម​កដល់ចុងសម័យ លន់ ណុល ឆ្នាំ១​៩​៧​៣-៧៤ គឺត្រូវបានបិទទ្វារដោយសារ តែ ស្រុកទេស​មា​នសង្រ្គាមដុនដាបខ្លាំង ហើយក៏មាន​ប​ញ្ហា​​​ថវិ​កា​មិនអា​ចរកមកដើម្បីដំណើរ ការ សាកលវិទ្យា​ល័​យបាន និងបញ្ហាមួយចំនួនផ្សេងទៀត ទាក់​ទ​ងការខ្វះធនធាន​សាស្ត្រាចារ្យ ជាដើម ក៏ត្រូវបិទទ្វារនៅពេល​នោះ​ទៅ​។ បន្ទាប់មកទៀត ក្រោយរបបខ្មែរក្រហមដួលរលំ នៅ ឆ្នាំ១៩៧៩ ពុទ្ធិកសាកលវិទ្យា​ល័​យ​​​ព្រះសីហនុរាជ មិនទាន់បានបើកទ្វារភា្លមទេ ដោយសារ ខ្វះសាស្ត្រាចារ្យ សូ​ម្បី​តែ​ផ្នែ​​​​ក​ពុ​​ទ្ធិ​ក​សិ​ក្សា​ជាទូទៅក៏មិនទាន់បានដំណើរការភ្លាមៗ ដូចខាង អាណាចក្រដែរ។​ សម័យនោះ​ពុ​​​​ទ្ធិ​​​​ក​​​ប​​ឋ​ម​សិ​​ក្សាបើកដំណើរជាផ្លូវការចាប់ពី១៩៨៩ មានថ្នាក់ បឋមសិក្សាថ្នាក់ទី១ទី២ទី៣ ឡើ​​ង​ម​​​ក​រ​ហូ​តបានសមណសិស្សបញ្ចប់ពុទ្ធិកបឋមសិក្សា បញ្ចប់ ពុទ្ធិកអនុវិទ្យាល័យ និងបញ្ច​ប់​ពុ​ទ្ធិ​​ក​វិ​ទ្យា​ល័យ ទើបបានមកបើ​ក​ថ្នាក់ម​ហាវិទ្យា​ល័យព្រះ សីហនុ​រាជ​នៅឆ្នាំ១៩៩៦។ ទន្ទឹមនេះ នៅឆ្នាំ​២​០​០​៦​ រា​ជ​រដ្ឋា​​ភិបា​ល​បាន​​ចេ​​​ញ​​អ​នុ​ក្រឹតប្រែ​ក្លាយ ពុទ្ធិកមហាវិទ្យាល័​យព្រះសីហនុ​រាជទៅ​ជាពុ​ទ្ធិ​ក​សា​ក​ល​វិទ្យា​ល័​យ​​​ព្រះ​សីហ​នុ​​រា​ជរហូតមក ដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ នៅពេលក្លាយជាសាកលវិទ្យាល័យពេញ​ល​​ក្ខ​ណៈជាសា​កល​វិ​ទ្យា​ល័​​យរបស់រដ្ឋ ដែល​ រ​ដ្ឋគ្រ​ប់​គ្រ​​ងនិងមានក្រសួងធម្មការ និង ​សា​ស​នា​ជាសេនាធិការ មានអគា​រ​​ធិ​កា​រ​ដ្ឋា​នពុ​ទ្ធិក​សិក្សា​ជា​តិ​ជាអ្នក​មើ​លការខុសត្រូវផង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុ​រាជ​មា​នកា​រ​ទ​ទួ​ល​​​ស្គាល់មិនត្រឹមតែ ដោយរាជរ​ដ្ឋា​ភិ​បា​លកម្ពុជា ​​ដោយក្រសួងអប់រំ យុវជន និង កីឡាតែប៉ុ​ណ្ណឹ​ង​ទេ ​គឹ​ថែ​​មទាំងមានការទទួលស្គាល់ក្នុង​តំ​​​បន់ថែមទៀត។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុ​រាជបានចុះអនុ​ស្សរ​ណៈនៃ​ការ​យោគ​យល់​គ្នា​ជា​មួ​យ​សា​កលវិទ្យាល័យជាច្រើនក្នុងតំបន់ មានប្រទេសថៃ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ស្រីល​ង្ការ មីយ៉ាន់ម៉ា និង ឥណ្ឌា ជាដើម។ ជាងនេះ​ទៅ​ទៀ​ត ពុទ្ធិកសាកល​វិទ្យាល័​យព្រះ​សី​ហ​នុ​រា​ជ​​​​ក៏​បានចូលរួមជាស្ថាបនិកបង្កើតសមាគមសា​ក​លវិទ្យាល័យពុទ្ធសាសនាដែលជាសមាគមធំ មា​​នសាកលវិទ្យាល័យ និងមហាវិទ្យាល័យជា សមាជិកចំនួន១០៧ទូទាំងពិភពលោក។ ក្នុងន័​​យ​នេះថា សាកលវិទ្យាល័យទាំងអស់​នៅ​តា​ម​ប្រទេសនានា​ទទួល​ស្គា​ល់ការ​បណ្តុះ​ប​ណ្តា​​ល​និ​ង​សញ្ញាបត្រដែលផ្តល់ឱ្យដោយ​ពុ​ទ្ធិ​ក​សា​ក​លវិទ្យា​ល័យព្រះសី​ហនុរា​ជ។

ចំណែកឯ នៅក្នុងប្រទេសកម្ពុជា ​ពុទ្ធិ​ក​សា​ក​ល​វិ​ទ្យាល័យព្រះសីហនុរាជ ក្រៅពីមា​នកា​រទទួលស្គាល់ពីក្រសួងធម្មការនិងសាសនា, ក្រសួងអ​ប់​រំ យុវជន និងកីឡា, គណៈ​កម្មាធិកា​រ​ទ​ទួ​ល​ស្គាល់គុណភាពអប់រំនៃកម្ពុជាហៅកាត់ថា អេ ស៊ី ស៊ី ពុទ្ធិកសា​ក​ល​វិ​ទ្យាល័យព្រះ​សីហនុ​រាជ ក៏​បា​ន​ចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួ​យសា​កល​វិ​ទ្យា​ល័យ​ធំៗ​នៅក្នុ​ង​ប្រ​ទេស ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង​អង្គ​កា​រមួយ​ចំនួនជាដៃគូ និងសាកលវិទ្យាល័យឯ​ក​ជ​ន​ដូចជាសាកលវិទ្យាល័យបញ្ញាសាស្ត្រ ជាដើម ។

ជុំវិញវិសាលភាពនៃសាកលវិទ្យាល័យទៀតសោត សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុ​វណ្ណ​រតនា បា​ន​ឱ្យ​ដឹ​ងទៀត​ថា ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហនុរាជ ជាសាកល​វិទ្យា​​ល័​យ​ចំ​​​ណា​ស់មួយនៅកម្ពុជា ចាស់​ជា​ងគេបំផុត ចាស់ជាង​សាកលវិទ្យា​ល័យ​ភូមិ​ន្ទភ្នំ​ពេ​ញ​ទៅ​​ទៀ​ត ព្រោះ​​ភូមិ​ន្ទភ្នំ​ពេញទើបមាន​ឈ្មោះ​​ជា​សា​ក​ល​វិ​ទ្យា​ល័​​យ​នៅ១៩៦៦។ សម្តេចព្រះ​មហា​អរិយវង្ស បានសង្កត់ធ្ងន់ថា«​និយា​យពីភា​ពទូលំទូលាយជាដៃគូ យើ​ង​មា​​​​នភាពទូលំទូលាយ​ទាំង​ក្នុងប្រទេសកម្ពុជា ទាំងក្នុង​តំ​​ប​ន់​ក៏​​ដូចជាក្នុងពិភពលោក មាន MOU និងសហប្រតិបត្តិ​ការ​ជាមួយនិង​សា​ក​ល​វិ​ទ្យា​ល័​យ​នា​នា​ជា​ច្រើននៅក្នុងតំបន់អាស៊ាន ទ្វី​ប​​អាស៊ី និងក្នុងពិភព​លោក»។

ក្នុងនាមថ្នាក់ដឹកនាំ សាកលវិទ្យាល័យព្រះសីហនុរាជ សម្តេចព្រះមហាអរិយវង្ស ប​ណ្ឌិ​ត ឃី សុ​វណ្ណ​រតនា សូមទួលប្រគេនដំណឹង ព្រះសង្ឃ​ជាពិ​សេស​សម​ណនិ​ស្សិត​គ្រ​ប់​អ​ង្គ និង ច​ម្រើនពរមាតាបិ​តាអា​ណា​ព្យា​​បាលរបស់និ​ស្សិតទាំងពីរភេ​ទ ទាំងបុរស ទាំង​ស្ត្រី ឱ្យបា​ន​​​ជ្រា​ប​ថា​ ពុទ្ធិកសាកលវិទ្យាល័យនេះជាសាកលវិទ្យាល័យរបស់រដ្ឋ ទទួលកា​រឧ​ប​ត្ថ​​​ម្ភ​​គាំ​ទ្រ​​​ពី​រ​ដ្ឋ ប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ការផ្តល់អាហា​រូបក​រណ៍នេះ​មិន​មែ​ន​មា​ន​ន័យថា គុ​ណ​​​​ភា​ព​អ​ន់ ឬក៏ មិនមានតម្លៃ សញ្ញាបត្រគ្មានការទទួលស្គាល់នោះទេ ប៉ុន្តែ​ជាប្រ​ពៃ​ណី​ម​ក​គឺផ្នែកពុ​ទ្ធ​សា​សនានេះចង់ផ្តល់បញ្ញាញាណ ចំណេះចេះដឹងដល់ កូនខ្មែរឱ្យបា​នច្រើ​ន ដោ​យ​មិ​នត្រូ​វ​ប​ង់​ប្រា​ក់​កម្រៃ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក៏គាំ​ទ្រប​ន្ត​រ​ហូ​ត​មក ទើប​សា​ក​ល​វិ​ទ្យា​ល័​យ មា​ន​​​ឱ​​កា​ស​បា​ន​ផ្ត​​ល់អាហា​រូប​ករ​ណ៍​១​០​០​ភាគរយដល់សមណនិស្សិត និងនិស្សិតទាំ​ង​ពីរ​​​ភេ​ទ​ទាំ​ង​បុ​រសទាំ​ង​ស្ត្រី​​នេះ។

សម្តេចព្រះមហាអរិយវង្សបានបន្ថែមថា «មកសិក្សានៅពុទ្ធិកសាកលវិទ្យា​ល័យព្រះ​សី​​​​​ហ​​​នុ​​រា​ជ​គឺមានសំណាង មានភព្វវាសនាទៅវិ​ញ​ទេ ព្រោះថា បានទទួលទាំងចំណេះដឹង ឯក​ទេ​​ស​ហើយ ចេះដឹងពុទ្ធសាសនា និង ក្រឹត្យក្រមសី​ល​ធម៌ សុជីវធម៌ ជាពិសេសគឺសីលធម៌ ព្រះ​ពុ​ទ្ធ​​​សាសនា ដែលពុទ្ធិកសាកលវិទ្យាល័យ​ព្រះ​សី​ហ​នុរាជ តែងតែ​បញ្រ្ជា​បជា​មួ​យ​នឹ​ង​ឯ​ក​ទេ​ស​ផ្សេ​​ងៗ បញ្រ្ជាបនូវក្រមសីលធម៌ពុទ្ធសាសនា ក្រ​ម​សីលធម៌ សុជីវធម៌ ការរស់នៅ យើ​ង​មិ​ន​មែ​ន​​គ្រា​​ន់តែផ្តល់ចំណេះដឹង និងពុទ្ធិប៉ុណ្ណឹងទេ យើ​ង​ផ្តល់​ទាំងពុទ្ធិ ទាំងចរិយា គឺថាកា​រ​អ​ប់​រំ​ផ្នែ​ក​អា​​ក​ប្បកិរិយា និយាយស្តី ការប្រព្រឹត្តផងដែរ ព្រោះខា​ង​ព្រះពុទ្ធ​សា​ស​នា​ផ្ត​ល់​សា​រៈ​សំ​ខា​ន់​ណា​​ស់ខាងចរិយាធម៌ សុជីវធម៌ សីលធម៌នេះ បើ​មា​ន​តែ​ចំ​ណេះ​ដឹ​ង មានតែពុទ្ធិ បើអ​ត់​មា​ន​សុ​ជី​វធ​ម៌ អត់មានចរិយាធម៌ល្អទេ មនុស្សក៏គ្មានតម្លៃដែរ»។

កញ្ញា វ៉ាន់ សាវ័ន អតីតនិស្សិតពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជសាខាខេត្តបាត់ដំបង ជាបុគ្គលិកអង្គការបោសសម្អាតមីនមួយនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជាទទួលបន្ទុក ជំនួ​យ​ការផ្នែកទំនាក់ទំនងសហគមន៍បាននិយាយថា ការអប់រំនៅក្នុងពុទ្ធិកសាកលវិទ្យាល័យមាន​ក​​ម្ម​វិ​ធី​ល្អៗ ​​ដោ​​យ​មានឯកទេសផ្សេងៗដែលសិស្សនិស្សិតអាចជ្រើសរើសបាន​តាមចំណង់​ចំ​ណូ​ល​ចិ​ត្ត​​រ​ប​​ស់​​ខ្លួ​ន​ និងក្រោយពីបញ្ចប់ការសិក្សាអាចមានសមត្ថភាពធ្វើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន ​ដូ​ច​​​សិក្សា​នៅសាក​លវិ​ទ្យា​ល័​យ​នា​នា​​ផ​ង​ដែ​រ។ កញ្ញាបានបន្ថែមថា«​ អ្វីដែល សំខាន់មួយទៀត កម្មវិធីសិក្សាបាន​បញ្ចូល​​ការ​អប់រំផ្នែ​ក​ព្រះ​ពុទ្ធ​សាសនា ធ្វើឱ្យនិស្សិតជាច្រើន គាត់ចូលរួម ពេលគា​ត់ចូ​លរៀ​ន​គា​ត់​អា​ច​ប​ណ្តុះនូវ​ថ្នា​ល​មួយល្អគឺពីមនុស្សដែលមិនធ្លាប់ ចេះ ប្រើពាក្យពេចន៍ជាមួយព្រះសង្ឃ មិន​ធ្លាប់​ដឹង​អំ​ពី​ព្រះពុ​ទ្ធ​សា​ស​នាពីមុនមក តែនៅពេលគាត់​ចូលរៀ​ននៅ​ពុ​ទ្ធិក​សាកល​វិទ្យា​ល័យ​គាត់​ដឹង​ពីត​ម្លៃ​នៃ​ព្រះ​ពុទ្ធ​សា​សនា ធ្វើឱ្យគាត់មានសីល ធម៌ សុជីវធម៌ក្នុងការនិយាយស្តីកាន់តែល្អក្នុងសង្គម និង​ក្លា​យជាពលរដ្ឋល្អគួរឱ្យគោរព»។

បើតាមសម្តេចព្រះមហាអរិយវង្ស ប​ណ្ឌិ​ត ឃី សុ​វណ្ណ​រតនា បច្ចុប្ប​ន្ន​នេះ​ ស​ម​ណ​និ​ស្សិ​តនិងសិស្សនិស្សិតដែលកំពុងសិក្សាគឺមា​នរ​ហូ​តដល់ទៅ ៣ ០០០ អង្គ/នាក់ ហើ​យ​ក្នុ​ង​នោះ​គឺ​​​និស្សិតជាគ្រហស្ថទាំងបុរស​និងស្ត្រីមានចំនួនច្រើនជាងព្រះ​ស​ង្ឃ​ទៅទៀត ព្រះ​សង្ឃ​មា​ន​តែ​ប្រ​មាណ៤០ភាគរយ ប៉ុណ្ណោះ ក្នុងនោះស្ត្រីច្រើ​នជា​ង​បុ​រ​ស​ ក្នុ​ងបណ្តានិស្សិតជា​គ្រ​​ហ​ស្ថ។

សូមបញ្ជាក់ថា​ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន៣ទីតាំង នៅរាជធានីភ្នំ​ពេ​ញ១​ សាខាខេ​ត្ត​កំ​​ពង់ឆ្នាំង១ និងសាខាខេត្តបាត់ដំបង១។ ដេប៉ាតឺម៉ង់ឆ្នាំសិក្សា​មូលដ្ឋា​ននៃ​ពុ​ទ្ធិ​កសាកលវិទ្យាល័យព្រះសីហនុរាជភ្នំពេញស្ថិត នៅ​តា​ម​បណ្ដោ​យតិរវិថីព្រះស៊ីសុវត្ថិ ស​ង្កា​ត់​ជ័​យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាប់រប​ងក្រ​សួង​យុ​​ត្តិធម៌ ទល់មុខសា​លស​ន្និ​សី​ទ​ច​តុម្មុខសិ​​ក្សានៅ​​ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សិ​ក្សា​ដើម្បីឧត្តមភាព និងគុណធម៌៕

ដោយ៖ គង់ សិរីរ័ត្ន រូបថត៖ អ៊ុន រិទ្ធី និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

You do not have permission to write comment on this post.

Log in Register