មហោស្រពស្តីពី ការរៀនយកចិត្តទុកដាក់ខ្លួនឯង អ្នកដទៃ និងផែនដី នឹងចាប់ផ្តើមនៅថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ — មហោស្រព (Learning Planet Festival) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ និង២៥ ខែមករា ឆ្នាំ២០២១ លើប្រធានបទ៖ រៀនយកចិត្តទុកដាក់លើខ្លួនឯង អ្នកដទៃ និងផែនដី ។ ក្នុងខណៈដែលសាលារៀន សាកលវិទ្យាល័យ និងយុវជនទាំងឡាយកំពុងតែប្រឈមយ៉ាងខ្លាំងនឹងផលប៉ះពាល់នៃជំងឺរាតត្បាត មហោស្រពសិក្សា Festival de l’Apprendre សូមអញ្ជើញមនុស្សទាំងអស់នៅទូទាំងពិភពលោកដែលប្រាថ្នាចូលរួមប្រារព្ធការសិក្សារបស់ខ្លួន ដើម្បីយកចិត្តទុកដាក់លើខ្លួនផ្ទាល់ លើអ្នកដទៃ និងភពផែនដី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។

មហោស្រពនេះជាឱកាសដែលធ្វើឱ្យបទពិសោធន៍នៃការសិក្សាដែលពោរពេញដោយការកលើទឹកចិត្ត ហើយក៏ជាឱកាសនៃការជួបប្រាស្រ័យជាមួយមនុស្សដទៃជាច្រើនទៀត ដែលចាប់អារម្មណ៍ និងចូលរួមក្នុងគម្រោងនានាដែលពោរពេញដោយអត្ថន័យ ។

ហើយមហោស្រពនេះនឹងរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអន្តរវិទ្យា ដោយរួមសហការជាមួយអង្គការយូណេស្កូ និងតួអង្គឈានមុខផ្សេងៗជាច្រើនទៀត ដោយផ្តល់ជូននូវបេសកកម្មមួយដើម្បីដកស្រង់ និងផ្តល់មធ្យោបាយទាំងឡាយដល់សិក្ខាកាមជាពលរដ្ឋគ្រប់វ័យ ក្នុងការចូលរួមបម្រើនូវក្តីប្រាថ្នាទាំងឡាយសម្រាប់អនាគត។

ពេលវេលានៃមហោស្រព LearningPlanet នឹងប្រមូលផ្តុំនៅក្រោមស្លាកតែមួយ នៃតួអង្គជាច្រើនក្នុងវិស័យអប់រំទូទាំងពិភពលោក ដើម្បីប្រារព្ធនូវរបៀបថ្មីៗសំរាប់ការសិក្សា ការបង្រៀន ការសិក្សាស្រាវជ្រាវ ឬចលនាប្រមូលផ្តុំបញ្ញាវ័ន្តជារួម ដើម្បីជួយអ្នកសិក្សាឱ្យស្រង់នូវបញ្ហាប្រឈមទាំងមូលដែលមិនដែលមានពីមុនមក នៅក្នុងយុគសម័យយើងនេះ ។

ហើយនៅថ្ងៃបញ្ចប់នៃមហាស្រព គឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ អង្គការយូណេស្កូនឹងប្រារព្ធទិវាអប់រំអន្តរជាតិតាមរយៈសន្និសីទតាមអនឡាញដោយប្រមូលផ្តុំតួអង្គអន្តរជាតិជាច្រើន ដែលទទួលរងដោយផលវិបាកពាក់ព័ន្ធនឹងវិបត្តិសុខភាព។

បងប្អូនប្រជាពលរដ្ឋអាចស្វែងរកព័ត៌មានបន្ថែមស្តីអំពី Learning Planet Festival តាមរយៈបណ្តាញភ្ជាប់ (Festival | LEARNING PLANET (learning-planet.org)) និងអាចធ្វើការចុះឈ្មោះ
ចូលរួមដោយឥតគិតថ្លៃក្នុងមហោស្រពបណ្តាញភ្ជាប់ (LearningPlanet Festival | Attendify Virtual Experience) ។

សូមបញ្ជាក់ថា AUF គឺជាដៃគូនៃព្រឹត្តិការណ៏នេះ។ ភាពជាដៃគូធ្វើឡើងក្នុងក្របខ័ណ្ឌនៃកម្មវិធីសមាសភាពសហការពហុតួអង្គអន្តរជាតិ នៃនវានុវត្តន៍សង្គមរបស់ AUF ដែលបានគ្រោងទុកក្នុងប្រក្រតីទិនឆ្នាំ២០៣០ និងគោលដៅចំនួន១៧ នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព (ODD) ។

ដោយ ផែន រតនៈ

You do not have permission to write comment on this post.

Log in Register