ក្រសួងអប់រំពិនិត្យសេចក្តីព្រាងផែនការសមិទ្ធកម្មប្រចាំឆ្នាំ២០២១ សម្រាប់កសាង​សមត្ថភាព​វិស័យអប់រំ​ចំណេះ​ទូទៅ និង​ឧត្តម​សិក្សា

Please log in or register to like posts.
ព័ត៌មាន

AKP ​ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ — ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ស្តីពី​សេចក្តីព្រាងផែនការ​សមិទ្ធកម្ម​ប្រចាំ​ឆ្នាំ​២០២១ សម្រាប់​កសាង​សមត្ថភាព​វិស័យ​អប់រំ ចំណេះ​ទូទៅ និង​ឧត្តម​សិក្សា​ក្នុង​បរិបទ​១០​ឆ្នាំ ២០២១-២០៣០ ដើម្បី​ពិភាក្សា​លើ​អនុវិស័យ​ឧត្តម​សិក្សា និង​មធ្យមសិក្សា។

បើតាមក្រសួងអប់រំបានឱ្យដឹងថា សេចក្តីព្រាងផែនការនេះមាន​បី​ចំណុច​សំខាន់​ៗ​រួមមាន ១.យុទ្ធសាស្ត្រ​នៅ​ក្នុង​នោះ​អនុវិស័យ​ឧត្តម​សិក្សា ដែល​បាន​បញ្ចប់​សេចក្ដី​ព្រាង​រួចហើយ។ ដោយឡែកអនុវិស័យ​មធ្យម​សិក្សា​បាន​បើក​សិក្ខា​សាលា​លើក​ទី​១​បាន​បញ្ចប់​រួចហើយ ក្នុងខែមករានេះ​យើង​បាន​បញ្ចប់សិក្ខាសាលា​លើក​ទី២ ដើម្បី​ឈាន​ទៅ​បញ្ចប់​នូវ​យុទ្ធសាស្រ្ត​របស់​ខ្លួន។ ​នៅ​ក្នុង​យុទ្ធសាស្រ្ត​សម្រាប់​អនុវិស័យ ក៏​បាន​រៀប​ចំនូវយុទ្ធសាស្រ្ត​សម្រាប់​អនុវត្តន៍​នៅ​តាម​គ្រឹះស្ថាន​សិក្សា មាន​គ្រឹះស្ថាន​ឧត្តម​សិក្សា គ្រឹះស្ថាន​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន និង​នៅ​តាម​វិទ្យាល័យ​ផង​ដែរ។ ២.ការ​ប្រើប្រាស់​ថវិកា ដើម្បី​អនុវត្ត​ន៍​ទៅ​លើ​អនុវិស័យ​នីមួយៗ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​បាន​រៀប​ចំ​នូវ​ការ​វិនិយោគ​ជា​សាធារណៈ​ផង​ដែរ ដែល​ជា​កលានុវត្តភាព​សម្រាប់​អនុវិស័យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គ្រឹះស្ថាន​សិក្សា​ទាំង​អស់ ដើម្បី​ឈាន​ទៅ​សម្រេច​លទ្ធផល​តាម​ការ​គ្រោង​ទុក។ ៣.ទាក់ទង​ទៅ​នឹង​គន្លង​អាជីព គឺ​នៅ​កម្រិត​មធ្យម​សិក្សា​មាន​បី​កម្រិត គឺ​កម្រិត​វិជ្ជាជីវៈដំបូង កម្រិត​ឯកទេស និង​កម្រិត​ឯកទេស​ជាន់​ខ្ពស់។ នៅ​ក្នុង​ឧត្តម​សិក្សា​គឺ​មាន​បី​កម្រិត​ដូច​គ្នា​ដែរ​គឺ​យើង​មាន​កម្រិត​សាស្រ្តាចារ្យ​ជំនួយ សាស្ត្រាចារ្យ​រង និង​សាស្ត្រាចារ្យ ហើយ​កម្រិតសាស្រ្តរង និង​សាស្ត្រាចារ្យ​ជំនួយ ស្មើ​កម្រិត​ឯកទេស ហើយ​នឹង​ឈាន​ទៅ​ដល់​កម្រិត​ឯកទេស​ជាន់​ខ្ពស់​គឺ​សាស្រ្តាចារ្យ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា រួមជាមួយ​ថ្នាក់ដឹកនាំ និងភាគី​ពាក់ព័ន្ធផងដែរ៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងអប់រំ

You do not have permission to write comment on this post.

Log in Register