អាជ្ញាធរជាតិអប្សរា គ្រោងនឹងធ្វើការជួសជុលសំណង់អគារ សាលាបារាំងចុងបូព៌ា ស្ថិតនៅខាងលិច ប្រាសាទបាយ័ន ដែលមានអាយុកាលជាង១០០ឆ្នាំ

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១–

លោក ឡុង កុសល អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ថា ការជួសជុលអគារសាលាបារាំងចុងបូព៌ា អាចនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០២១នេះ ដោយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញ គ្រប់នាយកដ្ឋានក៏បានចុះទៅពិនិត្យសំណង់អគារដែលមានអាយុជាង១០០ឆ្នាំមកហើយនេះ នៅខាងលិចប្រាសាទបាយ័ន ដើម្បីពិនិត្យពីស្ថានភាពសំណង់ និងឱ្យរៀបចំជួសជុលឡើងវិញ។

រូបថត៖ APK-សៀមរាប

You do not have permission to write comment on this post.

Log in Register