ក្រសួងអប់រំ បណ្ដុះបណ្ដាលពីវិធីសាស្ត្របង្រៀនតាមសៀវភៅសិក្សាគោលមុខវិជ្ជាបច្ចេក វិទ្យាព័ត៌មាន និងសារគមនាគមន៍ថ្នាក់ទី១០ ដល់ថ្នាក់ទី១២

Please log in or register to like posts.
ព័ត៌មាន

AKP កំពង់ធំ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ — ក្រសួងអប់រំយុវជន និងកីឡាដោយមានការគាំទ្រថវិកាពីគម្រោងអភិវឌ្ឍន៍វិស័យអប់រំ មធ្យមសិក្សាទុតិយភូមិUSESDP បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្របង្រៀនតាម សៀវភៅសិក្សាគោលមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ថ្នាក់ទី១០ ដល់ថ្នាក់​ទី១២ ជូនដល់គណៈគ្រប់គ្រងគ្រូបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ នៅតាមវិទ្យាល័យធនធានថ្មីទាំង១៤ និងទទួលបានកុំព្យូទ័រថ្មី។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើ ឡើងចាប់ពី ថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ឌី សមស៊ីដេត អគ្គនាយករងនៃអគ្គនាយក ដ្ឋានអប់រំ និងជាប្រធានគ្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ USESDP លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន លោក អ៊ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ ព្រមទាំងគណៈគ្រប់គ្រងវិទ្យាល័យធនធានទាំង១៤ថ្មី និង​លោកគ្រូ អ្នកគ្រូបង្រៀន មុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សរុប​៥៣នាក់។

លោកបណ្ឌិត ឌី សមស៊ីដេត បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ​មានគោល​បំណងលើកកម្ពស់សមត្ថភាពគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនមុខវិជ្ជាបច្ចេក​វិទ្យា​ព័ត៌មាន និងសារគមនាគមន៍ទៅលើការគ្រប់គ្រងបន្ទប់កុំព្យូទ័រ វិធីសាស្ត្របង្រៀន​សៀវភៅសិក្សាគោលមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ថ្នាក់ទី១០ ដល់​ថ្នាក់ ទី១២ ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា។លោកបណ្ឌិត​បាន​បន្ដថា សិក្ខាកាម ជាគណៈគ្រប់គ្រង និងគ្រូបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនា​គមន៍ ទទួលបានពីវិធីសាស្ត្រគ្រប់គ្រងបន្ទប់អនុវត្តកុំព្យូទ័រ របបម៉ោងបង្រៀនកុំព្យូទ័រ វិធី​សាស្ត្របង្រៀនតាមសៀវភៅសិក្សាគោល និងរបៀបនៃការប្រើប្រាស់មគ្គុទ្ទេសក៍ជំនួយ ក្នុងការបង្រៀនមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងអប់រំ

You do not have permission to write comment on this post.

Log in Register