គម្រោងស្ទង់មតិរបស់ JICA បើកសម្ពោធជាផ្លូវការដើម្បីធ្វើឱ្យប្រសើរឡើងនូវការអប់រំបែប STEM តាមរយៈការប្រើប្រាស់កម្មវិធី Think!Think!

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ — គម្រោងស្ទង់មតិរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ដើម្បី​ធ្វើឱ្យប្រសើរឡើងនូវការអប់រំបែប STEM តាមរយៈការប្រើប្រាស់កម្មវិធី Think!Think! បាន​​បើកសម្ពោធជាផ្លូវការ សម្រាប់ធ្វើឱ្យប្រសើរឡើង​នូវមូលដ្ឋានគ្រឹះនៃការគិតរបស់កុមារ​ដើម្បី​បណ្ដុះគំនិតបញ្ញា ស្មារតី ឥរិយាបថ និងមានទំនួលខុសត្រូវ​លើខ្លួនឯងតាំងពី​កុមារ​ភាព​ឡើងទៅ ដែលជួយឱ្យសម្រចគោលដៅនៃការសិក្សាទៅថ្ងៃអនាគត តាមរយៈការអប់រំ​បែប “STEM” ដល់កុមារដោយការប្រើប្រាស់កម្មវិធី Think!Think!។​ ក្នុងពិធីសម្ពោធ​គម្រោងម​ស្ទង់មតិរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអប់រំបែប STEM តាមរយៈការប្រើប្រាស់កម្មវិធី Think!Think! និងពិធីបើកសម្ពោធ Think!Think!School & Lab នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ដោយមានការអញ្ជើញចូលរួមពី​ឯកឧត្ដម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង​ឯកឧត្ដម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ឯកឧត្ដម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ទៅលើការ​សិក្សា​តាម​​កម្មវិធី Think!Think! គឺជាកម្មវិធីជួយលើកកម្ពស់ដល់ការរៀនគណិតវិទ្យា ដែលឱ្យ​ក្មេងៗ​ស្គាល់នូវទម្រង់ សញ្ញាណគណិតវិទ្យាមានទាំងធរណីមាត្រ មានទាំងការគិតលេខ​ជាដើម ជាពិសេសឱ្យកុមារស្គាល់ពណ៌ ឱ្យចេះលេង តាមរយៈល្បែងរូបី ដែលជាការលើក​ទឹកចិត្តដល់សិស្សថ្នាក់ទី២ និងទី៣ ឱ្យចូលចិត្តរៀនគណិតវិទ្យា។ ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ​បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែដាក់ឱ្យអនុវត្តន៍អំណានដំបូង និងគណិតដំបូងដើម្បីឱ្យសិស្សមានមូលដ្ឋានគ្រឹះរឹងមាំ ដែលការអនុវត្តនេះ​មានទាំងកុមារ​តូច រហូតដល់ថ្នាក់ទី២ និងទី៣។

ឯកឧត្ដម​បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីបានលើកទឹកចិត្តឱ្យសាលា ដែលប្រើប្រាស់​កម្ម​វិធីនេះ ត្រូវអនុវត្តន៍បន្ត មិនត្រឹមតែធ្វើការសាកល្បងទេ ប៉ុន្តែសាលានីមួយៗអាចលើក កម្ពស់​នូវការប្រើប្រាស់បច្ចេកវិទ្យាយ៉ាងណាឱ្យកុមារយើងរៀនបានល្អប្រសើរ ជាពិសេស​នៅក្នុងបរិបទកូវីដ១៩នេះ ដែលយើងត្រូវសិក្សាតាមគន្លងថ្មី ក្នុងវិស័យអប់រំ៕

ដោយ ឡុង ស៊ីវ៉ាន់ ប្រភព៖ ក្រសួងអប់រំ

You do not have permission to write comment on this post.

Log in Register