អាជ្ញាធរជាតិអប្សរា រៀបចំពិធីក្រុងពលីជួសជុលខ្លោងទ្វារខាងលិចនៃប្រាសាទចៅស្រីវិបុល

Please log in or register to like posts.
ព័ត៌មាន

AKP សៀមរាប ថ្ងៃទី​​​​១៦ ខែកុម្ភៈ ឆ្នាំ២០២១ — កាលពីរសៀលថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានរៀបចំពិធី ក្រុងពលីសែនព្រេន បួងសួងសុំសេចក្តីសុខចម្រើន ដើម្បីរុះរើខ្លោងទ្វារខាងលិចនៃប្រាសាទ ចៅ​ស្រីវិបុល មុននឹងជួសជុលឱ្យដំណើរការបានរលូន សុវត្ថិភាព និងជោគជ័យក្នុងការ បំពេញការងារអភរិក្សសម្បត្តិដូនតា។

យោងតាមការបញ្ជាក់របស់ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ខ្លោងទ្វារខាងលិចនេះ គឺរងនូវការខូចខាតដោយសារអាយុកាលធម្មជាតិនិង ការបំផ្លាញរបស់មនុស្សក្នុងសម័យសង្គ្រាមផង ធ្វើឱ្យរលុះរចនាសម្ព័ន្ធសំណង់ខូចរូបរាងខ្លោង ទ្វារ។ កិច្ចការដំបូង ក្រុមការងារនឹងរុះរើសំណង់ខ្លោងទ្វារនេះសិន រួចទើបដំណើរការជួសជុល ឱ្យស្របតាមបទដ្ឋានធម្មនុញ្ញអង្គរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករងក៏បានណែនាំ ដល់ក្រុមការងារ ឆ្មាំ និងពលករទាំងអស់ឱ្យខិតខំបំពេញការងារឱ្យបានល្អប្រសើរ ក្នុងនាមជា អ្នកជំនាញថែរក្សាអង្គរ៕

 

ដោយ ហង្ស សៀក

 

You do not have permission to write comment on this post.

Log in Register