ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានរដ្ឋសភាអនុម័តហើយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ — សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានសម័យប្រជុំរដ្ឋសភាជា វិសាមញ្ញនីតិកាលទី៦ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា បានអនុម័តផ្តល់ការគាំទ្រចំនួន ៨៣សំឡេងរួចហើយ នៅព្រឹកថ្ងៃទី០៥ ខែមីនានេះ។

យោងតាមសេចក្តីថ្លែងហេតុនៃច្បាប់នេះបានបង្ហាញថា ​ អំពើគេចវេះពីការធ្វើចត្តាឡី ស័ក ឬ​គេច​ចេញពីទីកន្លែងធ្វើចត្តាឡីស័ក អំពើគេចវេះពីការធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើ ចត្តាឡីស័កដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល កាល បើអំពើគេចវេះនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។ មាត្រា៨ នៃច្បាប់នេះ ក៏បានចែងថា ការគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល អំពើគេចវេះពីការ តម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួង សុខាភិបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាការពី ១ឆ្នាំ ទៅ ៥ឆ្នាំ និង ពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើនេះ បានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ មាត្រា៩ នៃច្បាប់នេះ ក៏ចែងដែរថា អំពើចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃតាម គ្រប់មធ្យោបាយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ និងត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ កាលបើអំពើខាងលើនេះត្រូវបានធ្វើឡើង ដោយមាន ការរៀបចំជាក្រុម ឬអង្គការចាត់តាំង។ មាត្រា១០នៃច្បាប់ ក៏បានចែងអំពីអំពើដោយចេតនា មិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរកាលពី ១លានរៀល ទៅ ៥លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល កាលអំពើខាងលើនេះបណ្តាលឱ្យមាន ការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យប៉ះ ពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។ មាត្រា១១ នៃច្បាប់នេះក៏ចែងដែរថា ចំពោះអំពើរារាំង ដល់ការអនុវត្តវិធានការ ឬបង្ករឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការ ដែលបាន ដាក់ចេញ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល កាលអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំបង្កើតច្បាប់នេះឡើង ក្នុងគោលបំណង មិនត្រឹមតែជាការចាំបាច់ក្នុងការបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុង ជ្រោយបន្ថែមទៀត ដើម្បីបម្រើដល់ការប្រយុទ្ធទប់ស្កាត់ និងការបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលកម្ពុជា និងពិភពលោកកំពុងឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែច្បាប់នេះគឺជា មូលដ្ឋានមួយដ៏សំខាន់ ដើម្បីបង្កើនភាពម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុន ក្នុងការប្រយុទ្ធ ទប់ស្កាត់ឱ្យ មានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវការឆ្លងរាលដាលនៃជំងឺផ្សេងៗទៀត ដែលមាន កម្រិតនៃការឆ្លងរាលដាលកាចសាហាវ ឆាប់រហ័ស និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ះពាល់ ដល់អាយុជីវិតប្រជាពលរដ្ឋ និងសុខភាពសាធារណៈដែលកើតមានជាយថា ហេតុនាពេលអនាគត៕

ដោយ ប៉ាល់ សុង

You do not have permission to write comment on this post.

Log in Register