ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យសមាជិកមេធាវីនៃក្រុមហ៊ុនមេធាវី វ័នហ្គោល និងជាមេធាវីតំណាង​ក្រុមហ៊ុនអនភ័ញ ឯ.ក និងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់អំណោយជាជែលសម្លាប់មេរោគ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក សុខ វិបុល សមាជិកមេធាវីនៃក្រុមហ៊ុនមេធាវី វ័នហ្គោល និងជាមេធាវីតំណាងក្រុមហ៊ុនអនភ័ញ ឯ.ក  និងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់​អំណោយជាជែលសម្លាប់មេរោគចំនួន ៩៩កេស  តាមរយៈ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់អគ្គនាយកដ្ឋានទាំង៥ ក្រោមឱវាទក្រសួង ដើម្បីជាការចូលរួមចំណែកក្នុងការការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

រូបថត៖ ខឹម សុវណ្ណារ៉ា

You do not have permission to write comment on this post.

Log in Register