អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តជំរុញដំណើរការចាក់វ៉ាក់សាំង ដូសទី៣ (ដូសជំរុញ) AstraZeneca ជូនកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជួរមុខ

Please log in or register to like posts.
ព័ត៌មាន

AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ — អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបន្តជំរុញដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ដូសទី៣ (ដូសជំរុញ) AstraZeneca ជូនកងកម្លាំងប្រដាប់អាវុធជួរមុខនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ និងមន្ត្រីរាជការជួរមុខដែលនៅសេសសល់កាលពីម្សិលមិញ នៃថ្ងៃបើកយុទ្ធនា ការចាក់វ៉ាក់សាំងនេះ។

ក្នុងឱកាស​ចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនដល់កង កម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជួរមុខកាលពីព្រឹក​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ អភិបាល ខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា វ៉ាក់សាំងដូសជំរុញ ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ផ្តល់ជូនមកខេត្តបន្ទាយមានជ័យ សម្រាប់មន្ត្រីរាជការស៊ីវិល គ្រូពេទ្យគ្រូបង្រៀន អាជ្ញាធរដែនដីគ្រប់ថ្នាក់ ប្រមាណ ១៣៦០០ដូស ដែលបានកំពុងដំណើរ ការចាក់ចាប់ពីថ្ងៃទី០៨ ខែសីហានេះ។ ដោយឡែកសម្រាប់កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ បានដំណើរការចាក់ថ្ងៃទី០៩ ខែសីហានេះប្រមាណ១០០០០ដូស​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ​ ដែលចាក់ ជូនបងប្អូនមន្ត្រីជួរមុខកងកម្លាំងជួរមុខដូសទី៣នាពេលនេះគឺ​​​ប្រមុខរាជរដ្ឋាភិបាល ​កម្ពុជា យើងបាន ខិតខំគ្រប់បែបយ៉ាងដើម្បីរកវ៉ាក់សាំងនិងបានដាក់ចេញវិធានការសម្រាប់ចាក់ ជូន មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមបានបន្ថែមទៀតថា ទោះបីជាបងប្អូនទទួលបានការវ៉ាក់សាំងទាំង២ដូស និង៣ដូសហើយក្តី សូមបន្តបង្កើនការប្រុងប្រយ័ត្នថែមទៀតដោយត្រូវចូលរួមអនុវត្តន៍ឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ នោះទើបអាចចៀសផុតពីការឆ្លងជំងឺ​កូវីដ១៩ ពិសេសនោះការចម្លងរាលដាលប្រភេទមេរោគបំប្លែងថ្មីដែលតា។

ឯកឧត្តមអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ ក្នុងការដឹកនាំ ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀតនោះ៕

ដោយឈុនសារ៉ាត

You do not have permission to write comment on this post.

Log in Register