ខេត្តឧត្តរមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជូនដល់មន្រ្តីជួរមុខ ដែលប្រឈមនឹងហានិភ័យឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta

Please log in or register to like posts.
ព័ត៌មាន

AKP ឧត្តរមានជ័យ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ — ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ AstraZeneca ដូសទី៣ ជាដូសជំរុញ ជូនថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងគ្រូបង្រៀន ក្នុងខេត្តឧត្ដរមានជ័យ កាលពីថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍គោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង Astra Zeneca សម្រាប់ចាក់ដូសទី៣បន្ថែម ជំរុញឱ្យមានអង្គបក្ខដិបក្ខក្នុងខ្លួនប្រឆាំងជំងឺកូវីដ១៩ ជូនដល់មន្ត្រីជួរមុខ រួមមាន៖ លោកគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងជួរមុខនៅក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ កម្លាំងសមត្ថកិច្ចនិងមន្ត្រីស៊ីវិលជួរមុខ ដែលបានលះបង់អស់កម្លាំងកាយចិត្តនិងធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្មបំផុតគ្រប់សកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសក្នុងពេលបិទខ្ទប់នេះ គឺពិតជាមានការលំបាកច្រើនចំពោះមន្ត្រី ក៏ប៉ុន្តែវាជាកាតព្វកិច្ចនិងតួនាទីយើងទាំងអស់គ្នា ដែលជាអ្នកបម្រើរាស្ត្រ គឺមិនត្រូវគេចវេសពីការងារនិងភារកិច្ចឡើយ ។

សូមបញ្ជាក់ថា​ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានទទួលវ៉ាក់សាំង AstraZeneca ពីក្រសួងសុខាភិបាលចំនួន ៤,២៤០ដូស សម្រាប់រៀបចំចាក់ជូនមន្ត្រីរាជការជួរមុខដូសលើកទី៣ ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១៩ ៕

ដោយ ទិត ស្

You do not have permission to write comment on this post.

Log in Register