ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ បានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ

Please log in or register to like posts.
ព័ត៌មាន

AKP ព្រះសីហនុ  ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ — លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំមន្ត្រី សាខា អនុសាខា អ្នកស្ម័គ្រចិត្តសាខា និងលោកស្រីអភិបាលរងក្រុងព្រះសីហនុ នាំយក អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនបងប្អូនប្រជា ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ចំនួន១១គ្រួសារ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។

លោក គាំ សុខុម បានធ្វើការសំណេះសំណាល និងពាំនាំនូវសាកសួរសុខទុក្ខ ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមខេត្តព្រះសីហនុ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ បងប្អូនប្រជាពលរដ្ឋរងគ្រោះខ្វះខាតស្បៀង ដែលជាប់ធ្វើចត្តាឡីស័កនៅក្នុងសង្កាត់លេខ៣ ព្រមទាំងបានធ្វើការណែនាំអប់រំផ្សព្វផ្សាយ ពីហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដូចនេះ យើងទាំងអស់គ្នាត្រូវតែចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការរបស់ក្រសួងសុខាភិបាល និងវិធានការណែនាំ ៣.កុំ និង ៣.ការពារ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ដើម្បីធានាថាសហគមន៍យើង ក្រុមគ្រួសារយើងមិនមានការឆ្លងជំងឺកូវីដ-១៩។ យើងត្រូវ អនុវត្តន៍ពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយផ្លាស់ប្តូរទម្លាប់ការ រស់នៅដោយធ្វើអនាម័យជាប់ជាប្រចាំ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស ឬក្រមាឱ្យបានជាប់ជានិច្ច ពិសេសវិធានការរក្សាគម្លាត សុវត្ថិភាព និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ យើងត្រូវរស់នៅតាមបែបគន្លងថ្មី ក្នុងការចូលរួមបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ ក្នុងសហគមន៍។ 

សូមបញ្ជាក់ថា អំណោយសាខាកាកបាទក្រហមខេត្តព្រះសីហនុ ដែលចែកជូនប្រជា ពលរដ្ឋធ្វើចត្តាឡីស័កចំនួន១១គ្រួសារ ក្នុងសង្កាត់លេខ៣នោះ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកត្រី ១យួរ និងម៉ាស ១ប្រអប់៕

ដោយ ងូ សុមុនី

You do not have permission to write comment on this post.

Log in Register