កំណាត់ផ្លូវសហព័ន្ធររុស្ស៊ី និងប្រព័ន្ធលូ ដែលខូចខាតដោយការដ្ឋានសំណង់​ក្រុមហ៊ុនប៊ូយ៉ុង ត្រូវបានក្រុមហ៊ុនជួសជុលសងការខូចខាតជូនរដ្ឋបាលរាជធានីវិញហើយ

Please log in or register to like posts.
ព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ — កំណាត់ផ្លូវ និងប្រព័ន្ធលូដែលទទួលរងការខូចខាត បាក់បែក រាប់រយម៉ែត្រ ដោយការ​ដ្ឋាន​សំណង់ក្រុមហ៊ុនប៊ូយ៉ុង នៅមុខទីតាំងក្រុមហ៊ុនរបស់ខ្លួន តាមបណ្តោយមហាវិថី​សហ ព័ន្ធរ៉ុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបាន ក្រុមហ៊ុនធ្វើការជួសជុល​សងការ​ខូចខាតជូនរដ្ឋបាលរាជធានីវិញហើយ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលរាជធានី​ភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែសីហា ២០២១នេះ។

បើតាមមន្រ្ដីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការដ្ឋានសំណង់ខុនដូរបស់​ក្រុម​ហ៊ុនប៊ូយ៉ុង កាលពីសប្ដាហ៍មុន និងនៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុន បានដាក់គ្រឿងចក្រ​ធ្វើ​ការជួសជុលផ្លូវប្រវែងជា៣០០ម៉ែត្រ និងដាក់ប្រព័ន្ធលូថ្មីនៅកំណាត់ផ្លូវសហព័ន្ធរ៉ុស្ស៊ី នៅ មុខទីតាំងក្រុមហ៊ុនរបស់ខ្លួន ដែលសងការខូចខាតមករដ្ឋបាលរាជធានីវិញ ក្រោយពីបាន​ធ្វើឱ្យខូចនិងបែកបាក់កាលពីឆ្នំា២០២០កន្លងទៅ ហើយមកដល់ពេលនេះ សកម្មភាពនៃ​ការជួសជុលផ្លូវ និងដាក់ប្រព័ន្ធលូថ្មីនេះ ជិតរួចរាល់ហើយ។  

សូមរម្លឹកផងដែរថា ពីខែមករា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលរាជធានី​ភ្នំពេញបាន​បញ្ជាឱ្យក្រុមហ៊ុនប៊ូយ៉ុងធ្វើការជួសជុលផ្លូវដែលខូច និងដាក់ប្រព័ន្ធលូថ្មី សងមករដ្ឋបាល រាជធានីភ្នំពេញវិញ ព្រោះតែក្រុមហ៊ុនបានយករថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកខ្សាច់​និង​ដឹកថ្ម​មកចតលើទ្រូវថ្នល់លើគម្របលូបណ្ដាលឱ្យបែកបាក់ និងខូចខាតផ្លូវសហព័ន្ធរុស្ស៊ី នៅខាងមុខក្រុមហ៊ុននេះ ប្រវែងជាង៣០០ម៉ែត្រ និងទទឹងជាង៤ម៉ែត្រ។ ប៉ុន្តែ មកដល់​ពេលនេះខាងក្រុមហ៊ុនធ្វើការជួសជុលសងវិញតាមការសន្យាហើយ៕

ដោយ សួស សំរិត

You do not have permission to write comment on this post.

Log in Register